ភ្នំពេញ៖ ក្រោយលិចលឺដំណឹងថាតារាសម្ដែងអ្នកនាង កែវ នីសា មានទំនាក់ទំនងស្នេហ៍តារាសម្ដែង លោក លឹម ជាឡាយ ដែលជាសង្សារនោះឃើញថាតារាស្រីរូបនេះកាន់តែស្រស់ស្អាតឡើងៗ។

ប៉ុន្តែតារាស្រីរូបនេះហាក់មិនទទួលស្គាល់ស្នេហាជាមួយលោក លឹម ជាឡាយ ឡើយដោយសារតែនាងមមាញឹកជាមួយការងារសិល្បៈ និងមុខជំនួញលក់ផលិតផលនៅលើអនឡាញ ផ្នែកផលិតផលថែរក្សាសម្រស់ខ្លាំងពេករហូតនាងនៅមិនទាន់គិតគូនៅឡើយ។ដោយឡើកមហាជនមួយចំនួនបែរជាលើកឡើងថា«កែវនីសា សម្រស់កាន់តែស្អាត ក្រោយស្ងប់រឿងស្នេហាជាមួយលោក លឹម ជីឡាយ»។

ខណ:ដែលការលើកឡើងថានាង និងតារាសម្ដែងលោកលឹម ជាឡាយបានពាក់ព័ន្ធគ្នាគឺរឹតតែជារឿងខុសស្រឡះ។ នាងរំពឹងយ៉ាងខ្លាំងថាខ្លួននឹងបញ្ចប់ការប៉ាន់ស្មានមិនពិតកន្លងមក ដើម្បីឲ្យនាងសប្បាយចិត្តក្នុងការទទួលការងារសិល្ប: ជាពិសេសគឺការសម្ដែង ក្រោយទើបនឹងបញ្ចប់ភាពយន្តថ្មីមួយនៅបាយ័នមុននេះ៕