ភ្នំពេញ៖ ក្នុងឱកាសបុណ្យវិសាខ បូជា តារាចម្រៀងប្រុសជូរមុខគេរបស់ផលិតកម្មសាន់ដេលោកឆាយ វីរៈយុទ្ធ បាននាំភរិយានិងគ្រួសារទៅធ្វើបុណ្យនៅវត្តគល់ទទឹងនោះលោកក៏បានធ្វើឲ្យបុរបស់ម្នាក់សម្ដែងការខកចិត្តយ៉ាងខ្លាំ​ង​​។​
ខណៈតារាចម្រៀងរូបនេះបង្ហោះរូប និងសាររៀបរាប់ថា«ខ្ញុំបាទសូមជូនបុណ្យទាំងអស់គ្នា ចំពោះលោកតាលោកយាយ អ៊ំ ពូមីង បងប្អូន និងមិត្តយុវវ័យទាំងអស់ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅវត្តគល់ទទឹង ក្នុងថ្ងៃ15កើត ខែវិសាខ»។
ជាមួយគ្នានោះអ្នកគាំទ្រម្នាក់នោះសម្ដែងការខកចិត្តយ៉ាងដូច្នេះថា«ខ្ញុំបានទៅវត្តនឹងដែរតែស្តាយមិនបាន​ជួប​Idol ស្តាយណាស់ហើយជូនបុណ្យអ្នកទាំងអស់គ្នាផង»។គួរបញ្ជាក់ផងដែរថាតារាចម្រៀងរូបនេះនៅតែទទួលបានប្រជាប្រិយភាពខ្លាំងគួឲ្យកត់សម្គាល់មិនចាញ់តារាផ្សេងឡើយ។