ភ្នំពេញ៖ រយៈពេលត្រឹមតែ១ខែសោះតារាសម្តែងស្រីកញ្ញា តូតា ក៏បន្តបើកពង្រីកអាជីពវកម្មហាងលក់គ្រឿងសមុទ្រសាខាទី៤ ដែលមានឈ្មោះថា «ផែសមុទ្រ» ដែលមានទីតាំងនៅម្តុំផ្សាកាប់គោ។ ខណៈកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នាងទើបតែបើកសម្ពោធសាខាទី៣ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សជិតផ្លូវភ្លោះអូរឫស្សី។

ពិធីបើកសម្ពោធហាងគ្រឿងមុទ្រសាខាទី៤នៅម្តុំផ្សារកាប់គោកាលពីរាត្រីថ្ងៃទី០៣ខែមេសាឆ្នាំ២០១៨ កន្លងមកនេះគេសង្កេតឃើញមានវត្តមានតារាល្បីៗមួយចំនួនបានចូលរួមដូចជា៖កញ្ញា ដួង ម៉ានិច ,កញ្ញា គៀត សុវណ្ណាឡាង ,តារាកំប្លែងសម្តីមិនចេញរឹងស្ងួតអ្នកនាង កាតុ និងស្វាមី រួមនឹងតារាប្រុស-ស្រីមួយចំនួនទៀតក្នុងនោះដែរក៏មានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួមអបអរពិធីបើសម្ពោធហាងថ្មីនេះផងដែរ។

តារាស្រីសាច់ខ្ចីកញ្ញា តូតា បានប្រាប់ថា «ការបើហាងថ្មីសាខាទី៤នេះ គឺលោក នីត បានសម្រេចចិត្តចែកចាយបន្តដល់អ្នកទិញសិទ្ធិទទួលបន្តពីហាង ផែងសមនុទ្រ សាខាផ្សារកាប់គោ ពោលគឺខ្ញុំបានផ្តល់សិទ្ធទៅឲ្យម្ចាស់ថ្មីជាអ្នកគ្រប់គ្រងនិងទទួលខុសត្រូវលើការលក់របស់ខ្លួន»។ ចំណែកឯនាងនិងគូស្នេហ៍គ្រាន់តែមានសិទ្ធលើការរក្សាឈ្មោះហាង «ផែងសមុទ្រ» តែប៉ុណ្ណោះ។

តារាស្រីកញ្ញា តូតា បានបញ្ជាក់ថាចំពោះហាង ផែសមុទ្រ សាខាទី៤នៅម្តុំផ្សាកាប់គោនេះនាងបានចំណាយដើមទុនជាទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារក្នុងការរៀបចំកែល្អសោភ័ណ្ឌភាពក្នុងហាងទាំងមូល ។ ម្យ៉ាងទៀតនាងក៏បានរំពឹងថាសាខាថ្មីដែលទើបនឹងបើដំណើរការនេះនឹងទទួលបានជោគជ័យដូចហាង ផែងសមុទ្រ ទាំង៣សាខាដែលកំពុងតែដំណើររួចហើយនោះ។