ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីៗ ២ដួង ណុប បាយ៉ារិទ្ធ និង ហ្សូណូ សុទ្ធតែបាននាំប្អូនប្រុសបង្កើតចូលច្រើនរួមទ្រនំហង្សមាសតែមួយ ដែលជាក្រុមហ៊ុនមួយធំជាងគេ និងមានវ័យចំណាស់ក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងប្រាថ្នារបស់តារាចម្រៀងគ្រប់រូបផងដែរ។

ដោយតារាចម្រៀងចាស់វស្សា ណុប បាយ៉ារិទ្ធ បាននាំប្អូនប្រុសបង្កើត គឺតារាចម្រៀងអតីតផលិតកម្មសាន់ដេលោក នីកូ ចូលហង្សមាសកាលពីដើមឆ្នាំ២០១៨នេះ។ លោក នីកូ ផ្តើមអាជីពចម្រៀងក្រោមទ្រនំអ៊ិម ដែលកាលនោះអ្នកគាំទ្រចាំមិនភ្លេចទេនោះ គឺលោកបានចាប់ដៃគូជាមួយតារាចម្រៀងស្រីស្រស់ ពេជ្រ សូលីកា។

ក្រឡេកមកមើលតារាចម្រៀង ហ្សូណូ វិញបាននាំប្អូនប្រុសឈ្មោះ K-Ice ចូលផលិតកម្មភ្លេងរីខត ដែលជាផលិតកម្មចំណុះឲ្យក្រុមហ៊ុនហង្សមាស តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ បទដែលមានសន្ទុះការគាំទ្រខ្លាំងរបស់តារាចម្រៀង K-Ice រួមមាន «សង្សារថ្មីអូនមុខដូចបងម្ល៉េះ?» «អតីតកាលបង បង្កើតបច្ចុប្បន្ន» និង បទ «កុំដេញបងឲ្យចេញពីផែនដីនេះ» ជាដើម។

សូមទស្សនាវីដេអូ!!