ភ្នំពេញ៖ លោក ហម ឈរ៉ា តារាសម្តែងជើងចាស់ល្បីឈ្មោះហើយក៏ទើបតែលឺដំណឹងថាទើបតែលែងលះគ្នាជាមួយប្រពន្ធរួចមកមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែមានការរិះគន់ពី លោក រិទ្ធ ដែលជាអ្នកសិល្បៈដូចគ្នាទៀត។ គឺរឿង លោក ហម ឈរ៉ា ជំរុញឲ្យគេសរសេរអក្សរខ្មែរជំនួសការសរសេរភាសាអង់គ្លេស ដោយប្រើសូរខ្មែរ។ហើយការរិះគន់នេះមហាជនភាគច្រើនគឺមិនគាំទ្រលោក រិទ្ធ ឡើយ ដោយគ្រាន់តែលោក ហម ឈរ៉ាចង់អភិរក្សអក្សរខ្មែរនោះ។ លោក រិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «សូមផ្ញើវីដេអូនេះជូនទៅបង ហម ឈរ៉ា ជាពិសេស។ ពេលខ្លះបើបងអាចយកពេលវេលាដ៏មានតម្លៃរបស់បងទៅធ្វើរឿងដែលមានប្រយោជន៍ជាងនេះប្រហែលជាល្អ។សូមអរគុណ ៕