ព្រៃវែង៖ កាលពីដើមឆ្នាំ២០១៨មានករណីរឿងរ៉ាវ​យុវជនមួយរូបបន្លំ​ខ្លួន​ជា​កូនកំលោះលប​ឡើង​ទៅ​រួមរ័ក​ជាមួយ​កូនក្រមុំ ឯ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តី ក៏​បណ្តោយ​ខ្លួន​ឱ្យ​ប្រុស​កំហូច​រួមរ័ក​ដល់​ទៅ​៣​ដង ក្នុង​១​យប់​នោះ។

ហើយគ្រានោះគេបន្ទោសខាងស្រីថា «ម៉េចបានមិនស្គាល់ប្តី ទុកឲ្យគេរំលោភដល់ទៅ៣ដង» តែពេលដឹងការពិតទៅ បងប្អូនច្បាស់ជាអាណិតនារីវ័យក្មេងនោះខ្លោចចិត្ត ត្បិតនាងត្រូវកូនកំលោះដាក់ថ្នាំសណ្តំក្នុងស្រាឲ្យផឹក និងឲ្យមិត្តភក្រទៅរំលោភ ក្នុងបំណងមិនចង់បាននាងជាភរិយាឡើយ។

អញ្ចឹងមហាជនឆ្ងល់ថា ពួកគេរៀបការធ្វើអ្វី? ពួកគេរៀបការក៏ដោយសារនាងចាញ់ល្បិចបុរសកំហូច (កូនកំលោះ) ឲ្យផឹកទឹកសុទ្ធដែលមានដាក់សណ្តំ រួចនាំទៅរំលោភនៅផ្ទះសំណាក់កាលពីនាងរៀននៅថ្នាក់ទី១០ ហើយម្តាយឪពុកនាងបង្ខំឲ្យខាងប្រុសទទួលខុសត្រូវ ម្ល៉ោះហើយបានជាកូនកំលោះទទួលខុសត្រូវទាំងបង្ខំចិត្ត។

ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ បកស្រាយ​ខាងក្រោម៖