ភ្នំពេញ៖ ​រំពេចពី​ភេសជ្ជៈ ដែល​ជា​​ស្នាដៃ​ផ​លិ​ត​ដោ​យ​កូនខ្មែរ​ ប៊ី ស្មាត ត្រូវ​បាន​លាង​​ជ្រះ​ពី​​មន្ទិលថា ​ផលិតខ្វះគុណភាពនិង​មិន​តាម​ស្តង​ដាបច្ចេកទេស ។​ អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្តែង​ល្បី ក៏បង្ហាញពីការចាប់​អារម្មណ៍​លើ​ផលិ​ត​ផ​ល​នេះ​​ ដោយ​កាន់បង្ហាញ​មហាជន​ ក្នុង​រូប​ភាព​ឃើញ​ហើយ​ក៏​ចង់​ភ្លក់​​។កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នគរ​បាល​នាយ​កដ្ឋា​នប្រ​ឆាំង​បទ​ល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះទៅ​ត្រួត​ពិនិ​ត្យ​សិ​ប្បក​ម្មខ្នា​តតូ​ច​មួយ ផលិ​តទឹកផ្លែឈើ និងទឹកក្រូចមានឈ្មោះ «ប៊ី​ស្មាត,B-Smart»ស្ថិត​នៅភូ​មិលេ​ខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ត​កណ្ដាល ដោយពេលនោះ​សម​ត្ថ​កិច្ច​បាន​រក​ឃើញ​ថា សិប្ប​ក​ម្ម​ខ្នាត​តូច​មួយនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវទាំងអស់ និង​មាន​ការ​ទទួល​ស្គា​​ល់ពីសំណាក់ក្រសួងស្ថាប័ន និងមន្ដ្រីជំនាញព្រមទាំង មាន​ការ​ផលិ​តតាមស្ដង់ដារបច្ចេកទេ តាមរ​យៈម៉ា​ស៊ីន​ស្វ័យ​ប្រ​វត្តិ​រប​ស់ខ្លួ​ន​ទៀ​ត​ផ​ង​។ មិន​ដូចអ្វី​ជាការផ្សព្វផ្សាយ​មុននេះ​ថា ការ​ផលិតខ្វះ​អនា​ម័យ​និង​មិន​តាម​ស្នងដាបច្ចេកទេស​នោះ​ទេ​»។

ទន្ទឹម​នឹង​ភាព​ស្អាតស្អំ របស់ ប៊ី ស្មាត ក៏​ទទួល​បាន​មក​វិញ​ ក៏​ស្រាប់​តែ​លេច​ឡើង​ភ្លាម​ៗ​ ពី​កំពូលតារាសម្តែង អ្នក​នាង ចន ច័ន្ទលក្ខិណា និងជាប្រធាន​សមាគម​សិល្បករខ្មែរ បង្ហាញ​ភាព​រីករាយ​ជាមួយ​នឹង ភេ​សជ្ជៈ ប៊ី ស្មាត និង​បាន​កាន់ថត​បង្ហាញ​ក្នុង​ទឹកមុខ​ញញើម ដូច​បាន​ភ្លក់​រស់​ជាតិ ប៊ី ស្មាត ថា មាន​រស់ជាតិ​ឆ្ងាញ​ពិសារ​។

​ខណៈ​ម្ចាស់​សិប្បកម្ម​ ប៊ី ស្មាត ក៏​បានឲ្យ​ដឹងថា «អ្នកបង ចន ច័ន្ទ​ល​ក្ខិណា គាត់​​​តែជាអតិថិជន គាំទ្រ ប៊ី ស្មាត ប៉ុន្តែ​ ប៊ី ស្មាត ក៏​ចង់​បាន​គាត់​មក​ធ្វើ​ជាតួ​អង្គ​ផ្សព្វផ្សាយ​ផលិតផល ប៊ី ស្មាត ដែរ ព្រោះ​យើង​ពេញចិត្ត​គាត់ ហើយ​គាត់ក៏​ជា​តារាល្បី បើបាន​គាត់ផ្សាយ​ប៊ីស្មាត គេនឹង​ស្គាល់ប៊ី ស្មាត ច្រើន »។