ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែឧសភានេះ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង មាន​អភូត្តហេតុមួយបានកើតឡើងដោយរន្ទះបានបាញ់ បណ្តាលឲ្យឆេះដើមត្នោតចំនួន ២ដើម នៅក្នុងមជ្ឈមណ្ឌលជនពិការ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយកើតអភូត្តហេតុ​ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះដើមត្នោតនោះ ព្រោះខ្លាចរាលឆ្លងបណ្តាលឲ្យឆេះផ្ទះអ្នកជិតខាង។ តែយ៉ាងណាកិច្ចប្រតិបត្តិការណ៍ពន្លត់នោះទទួលបានជោគជ័យ ហើយពុំមានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ និងសំភារៈអ្វីក្រៅតែពីដើមត្នោត ២ដើមនោះឡើយ។

សូមទស្សនាវីដេអូ!!