ភ្នំពេញ៖ព្រឹកថ្ងៃទី០៤ខែឧសភា ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធីក្រុង​ពាលី​ថតរឿង​ថ្មី «កាំបិតមុខ​ពីរ។ក្រោមការភ្ញាក់​ផ្អើល​ពី​តំ​ណែ​ងតួឯកស្រី​ ត្រូវ​ទម្លាយ​ចេញ​ពី​ដៃកូន​ស្រីធ្លាក់មកឲ្យ​ អ្នក​នាង កែវ ស្រីនាង សម្តែង​រួម​លោក អូន ឧស្សាហ៍​។ អ្នករួមអាជីពមួយចំនួនមានការភ្ញាក់ផ្អើលចំពោះអ្នកនាង ស្រីនាង​ព្រោះ​ថា សុខភាព​អ្នកនាង​មិន​សូវ​អំ​ណោ​យផលទេ តែបែរ​ជា​នៅ​បន្ដ​ការ​ថតភាពយន្ដជាហូរហែរទៅវិញ ទាំងកន្លងមក​ក៏​ធ្លាប់​មាន​ព័ត៌​មាន​ថា ស្វាមីអ្នកនាង​ក៏មិនមានកា​រហាម​ឃាត់​ដែរ ។    ស្រាយ​នូវ​ចម្ងល់​ក្រាញននៀល​លើវិថីសិល្បៈ​ទាំង​សុខភាពមិន​អំ​ណោ​យផលនេះ​ តារាស្រី​ដែលបានប្តី​ជន​ជាតិបរទេស​និងមានកូនធំ​ស្មើខ្លួន​ នាងបានប្រាប់ថា «ខ្ញុំមានជំងឺឈាមស ស៊ីឈាមក្រហម អីចឹងត​ម្រូវ​ឲ្យ​ខ្ញុំលេបថ្នាំ ជាប្រចាំ តែមិនអីទេ ពេលនេះខ្ញុំបានគ្រាន់បើហើយ។ខ្ញុំអាចបន្ដ​ធ្វើការ​ថត​សម្ដែង​បាន​ដូច​មុន​អត់​អីទេ។ ក្នុងនោះ​ដែលនាង ក៏​បាន​អះអាងថា «ស្វាមី​ខ្ញុំមិន​ហាម​ឃាត់​ខ្ញុំ​ក្នុងការ​សម្ដែង​ភា​ព​យន្ដ​នោះទេ​គាត់តម្រូវតាមចិត្តខ្ញុំ។

កែវ ស្រីនាង ជា​តា​រា​ភាពយន្ដដែល​មានទ្រព្យស្ដុកស្ដមម្នាក់​និងមានស្វាមី​បរទេសជាអ្នក​ជំនួញ​និង​មាន​កូន​ស្រី​ម្នាក់ផងដែរ។ក្រៅពីចេញថតរឿងថ្មីឲ្យមហាហង្សកែវ ស្រីនាង ក៏ត្រូវបានទូរទស្សន៍CTNត្រៀ​ម​ហៅ​អ្នក​នាង​ឲ្យសម្ដែងក្នុងរឿងថ្មីទៀតដែរ៕