ភ្នំពេញ៖នាយ ចឺម ដែលពីមុន​ផ្ដាច់ខ្លួន​ទាំង​ស្រុង​ពីអាជីព​កំប្លែង​មក​ធ្វើ​ជាតារាចម្រៀង​អាជីព​ក្នុង​ទ្រនំ​សាន់​ដេ មិន​ទាន់​ទាំង​បាន​មួយឆ្នាំផង ក៏ធ្លាយ​ដំណឹងថា អតីតអ្នក​កំប្លែង​នាយ ចឺម ច្រៀង​១កម្មវិធី​ស៊ីថ្លៃ​ដល់​ទៅ​ជិត​ពានដុល្លារហើយ។  ការឡើងស្មើរអ្នកចម្រៀងល្បីៗជូរមុខដែលចូលសិល្បៈមុន នាយ ចឺម ជាច្រើន​ឆ្នាំមក​ហើយ​នោះ​ស្រប​ពេ​ល​ដែល នាងចឺម បានបែកបាក់ពីសង្សារកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីម៉ី នាពេលនេះដែរ តែ​ទាំង​នាយ​ចឺម និងអូនម៉ី មិនបានបង្ហាញអារម្មណ៍ឲ្យឃើញពីការខូចចិត្តនោះទេ ព្រោះកន្លង​មក​អ្នកទាំង​២តែង​តែ​ប្រកែក​ថា មិនបានស្រលាញ់គ្នាដូចការលេចឭឡើយ បើទោះជាអ្នកសិល្បៈជិត​ដិតពួកគេ​បានអះអាង​ថាពួក​គេ​គឺ​ជា​គូសង្សារក្ដី។

ប្រភពបានឲ្យដឹងថា ពេលនេះទាំងនាយចឺម និងអូនម៉ី មានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ អីចឹង​ហើយ​បានជាជាគ្មានទុក្ខស្នេហ៍ដូចគ្នា។ នាយ ចឺម ជាអ្នកចម្រៀង​ម្នាក់ដែល​អាច​រកប្រាក់​បាន​ជា​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំៗហេតុនេះហើយបានជា នាយ ចឺម លានលទ្ធភាពសង់ផ្ទះ​ឲ្យម្ដាយរបស់គេនៅខេត្ត​កំពង់​ស្ពឺដោយត្រៀមចំណាយលុយ១៤ម៉ឺនដុល្លាទៀតផង៕