ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនៅក្នុងអ៊ិនស្តាក្រាម គេឃើញតារាចម្រៀងនឹងសម្តែង បែបកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះសាររៀបរាប់ថា«អូនទើបតែទិញម៉េចដែរបងប្អូនពណ៌សទៀត ស្រលាញ់ណាស់»។អ្នកនាងនិយាយទៀតថា«តាំងពីទិញមកមិនដែរបានសំរាកសោះដើររហូត(ស្បែកជើងសរផង) ផ្ញើរជូនហ៊ា SOKUN THERAYU HENG ឡូយអីតែហ៊ាឯង ហាហា SOPHEAK KOSOMA»។

 

ប៉ុន្តែយ៉ាងណា ពីសារដ៏ទាក់ទាញការចាប់អារម្មណ៍របស់តារាចម្រៀងនិងសម្តែង កញ្ញា សុភ័ក្រ កុសុម៉ា បង្ហោះ ដែលនាងឈរបង្ហាញរាងយ៉ាងហំ នៅមុខឡានសើរីទំទើបពណ៌ស នៅទាក់ទាញ់ទាញចម្ងល់អ្នកគាំទ្រនាងផងដែរ ដែលពួកគេក៏ជជីកសួរក្នុងន័យចំអកចំអន់ទៅតារាចម្រៀងរូបនេះវិញថា «តើក្នុងសារនិងរូបភាពបង្ហាញនោះ ជាការបង្អួតឡានឬក៏ជាស្បែកជើងពណ៌សនោះវិញទេ? ឆ្លើយតបនឹងចម្ងល់នេះ តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ថា «គឺស្បែកជើងពណ៌សទេ បងប្អូន»។