ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពី ព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះបាទ នរោត្ដម សីហនុ។
ព្រះអង្គប្រសូតថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
ព្រះអង្គសុគត ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩។ ព្រះអង្គត្រូវបានកូនខ្មែរជំនាន់ក្រោយចាត់ទុកជាថា «បិតាអក្សរសាស្ត្រខ្មែរ» ព្រោះព្រះអង្គបានបង្កើតស្នាដៃជាច្រើនដូចជា វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។ កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី), គហិបដិបត្តិ, សាមណេរវិន័យ, បាតិមោក្ខសំវរសង្ខេប (សម្រាយ), កាព្យលោកធម៌, និង នាគោបមាទិកថា ជាដើម។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ!!
