ភ្នំពេញ៖ ថ្វីត្បិតតែលោក អៀង ស៊ីថុល ជាអ្នកចម្រៀងប្រើសម្លេងដើម្បីកំដរអារម្មណ៍មហាជន ដែលជាផ្នែកមួយផ្ទុយពី ចៅ ចាន់ណារី ក៏ពិតមែន ក៏លោកធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតតារាសម្តែងជើងចាស់ ចៅ ចាន់ណារី រហូតក្លាយជាមិត្តភក្រទៀតផង ប៉ុន្តែក្រោយមកបាត់ដំណឹង ចៅ ចាន់ណារី សូន្យឈឹង ទើបតែថ្មីៗនេះ លេចដំណឹងថា លោកបានចាកឆ្ងាយពីសិល្បៈទៅរស់តំបន់ដាច់ស្រយាលនាស្រុកដំបែរ ខេត្តត្បូងឃ្មុំ។

យ៉ាងណាកាលពីព្រឹកមិញនេះ ជាឱកាសដែលតារាជើងចាស់ទាំងពីរបានជួបគ្នាម្តងទៀតនៅផ្ទុះលោកគ្រូ អៀង ស៊ីថុល និងបានស្រស់ស្រូបអាហារពេលព្រឹករួមគ្នាទៀតផង។ អតីតតារាភាពយន្តជើងចាស់ ចៅ ចាន់ណារី បានប្រាប់តារាញូស៍ថា «ស៊ីថុល មានវ័យស្របាលៗខ្ញុំដែរ ហើយកាលពី ២០ឆ្នាំមុន យើងធ្លាប់ជាមិត្តភក្រស្និទ្ធស្នាលបំផុត ថ្ងៃនេះយើងបានជួយគ្នាម្តងទៀត រំភើបចិត្តខ្លាំងណាស់»។

ទោះមិនបានស្តាប់អារម្មណ៍ពិតរបស់លោក អៀង ស៊ីថុល ក៏ដោយ ក៏លោក ចៅ ចាន់ណារី ប្រាប់ជំនួសថា «ស៊ីថុល សប្បាយចិត្តណាស់ និយាយទៅគាត់រំភើប ខ្ញុំក៏រំភើប ស្ទើរតែស្រក់ទឹកភ្នែករៀងៗខ្លួនហើយ»។ ជាមួយគ្នានោះផងដែរ តារាចម្រៀងនិយមបទមហោរី អៀង ស៊ីថុល បានជូនទឹកប្រាក់ ១០០ដុល្លារ ឲ្យ ចៅ ចាន់ណារី សម្រាប់ទុកជាសោរហ៊ុយត្រលប់ទៅផ្ទះវិញ។