ភ្នំពេញ ៖ ជារឿយៗនៅលើបណ្ដាញសង្គមប្រាកដជាស្គាល់ច្បាស់ហើយថាអ្នកនាង ចោម ច័ន្ទ ដែលជាបងស្រីរបស់តារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដេននី ក្វាន់ តែងតែបង្ហាញនូវភាពសម្បូរបែប មាសប្រាក់ ឡាន និងរបស់របរទំនើ​បៗ​ជាច្រើន ជាហេតុធ្វើអោយមហាជនជាច្រើន បានលួចច្រណែន នឹងភ័ព្វសំណាងរបស់នាង។
ដោយឡែកកាលពីថ្មីនេះដែរអ្នកនាង ចោម ច័ន្ទ បង្ហោះឈុតពេជ្រសុទ្ធ ដែលសរុបទឹកប្រាក់មានតម្លៃដល់ទៅ ជា​ង​ ២ម៉ឺនដុល្លារអាមេរិក ឯណោះ។ជាមួយការបង្ហាញនូវគ្រឿងលម្អខ្លួនរបស់អ្នកនាងមានចិញ្ចៀន ក្រវិល រួមទាំងប​ន្តោ​ងខ្សែ.កនោះ នាងលក៏ភ្ជាប់មកជាមួយសារមួយឃ្លាថា«សម្រេចថាយកម៉ូតនេះហើយ ព្រោះសាមញ្ញៗ ទំនេរម​កទិញពេជ្រ នៅហាង ស៊ីន ហេង ព្រោះពេជ្រល្អ វល់ៗតាមប្អូនស្រី ដេន នី អស់ 25800$ លេងៗទៅ»។