ភ្នំពេញ៖ បុរសម្នាក់ទំនងជាអ្នកស្រលាញ់ និងយល់ច្បាស់ពីតម្លៃវប្បធម៌ និងទំនៀមទំលាប់ខ្មែរ បានពន្យល់យុវជន ២នាក់ដែលអង្គុយលើរូបសំណាកទម្រលិង្គព្រះឥសូរអំពី «តម្លៃ និងតួនាទីរបស់ថ្មរមួយដុំនេះ»។ យ៉ាងណា ក្រោយស្រាប់ការពន្យល់ ភ្ញៀវទេសចរណ៍ ២នាក់នោះបានយល់ និងនិយាយសុំទោស រួចដើរចេញទៅ។

បុរសខាងលើដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Soknin Thun» បានឲ្យដឹងថា «ទម្រលិង្គព្រះឥសូរមួយនេះមានលក្ខណៈនៅល្អស្អាតមានទីតាំងនៅទល់មុខភោជនីដ្ឋាន ផាមប៊ូរ ស្រះស្រង់ នៅក្បែរផ្លូវតែម្ដង»។

ប្រភពដដែលទទូចទៅអាជ្ញាធរថា «អាជ្ញាធរគួរតែយកទៅរក្សាទុកកន្លែងមានសុវត្ថិភាពណាមួយបានសមរម្យជាងនេះផង។ ដូចជាមិនសមសោះនៅនឹងភ្នែកច្រមុះប៉ុណ្ណោះហេីយបែរជាមេីលមិនឃេីញទៅវិញ។ សូមជួយផ្ដល់ដំណឹងនេះឲ្យបានដឹងដល់អាជ្ញាធរអប្សរាផង ក្រែងថ្មកំសត់មួយដុំនេះបានផ្ទះជ្រកកោនទីសុវត្ថិភាពនឹងគេ»។