ភ្នំពេញ ៖កាលពីថ្មីនេះនៅលើគណនីហ្វេសប៊ុករបស់លោក Om Nimoun ដែលត្រូវជាបងប្រុសរបស់ នាយ ក្រឹម បានបង្ហោះសារមួយដ៏មានមោទនភាពយ៉ាងខ្លាំង ខណៈរាកំប្លែងមាឌល្អិតនាយ ក្រឹម បានធ្វើដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅឯប្រទេសម៉ាលី ។
ដោយនៅលើបណ្ដាញសង្គមនោះក៏រៀបរាប់យ៉ាងវែងអន្លាយផងដែរថា«ក្តីស្រម័យតាំងពីកុមារភាពរួមនិងក្តីសង្ឃឹម​រប​​​ស់គ្រួសាររបស់ប្អូនប្រុសបានដូចបំណងហើយ គឺនៅពេលដែលប្អូនស្លៀកសំលៀកបំពាក់ជាយោធារដ៍អង់អាចក្លាហាន ពោរពេញដោយទំនុកចិត្តខ្ពស់ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺនអស់រយៈពេល៣ឆ្នាំយ៉ាងស្ទាត់ជំនាញ ឈានជើងឡើងយន្តហោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី»។
ខណៈម្ខាស់ហ្វេសប៊ុកនោះរៀបរាប់បន្តទៀតថា«កាតព្វកិច្ចទៅបំរើជាតិរបស់ប្អូននៅថ្ងៃនេះគឺមិនធ្វើអោយឱពុកម្តាយដែលធ្លាប់បានទូន្មានទំនុកបម្រុងប្អូនខកបំណងឡើយបើតាមការញញឹមរបស់ពួកគាត់។ បងសូមជូនពរអោ​យ​​ប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ដែលប្អូនត្រូវបំពេញ។ទាំងនេះគឺដោយសារប្រទេសជាតិរបស់យើ​ង​មា​នសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងអាចបញ្ជូ​ន​ទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ(UN)បាន។ឡូយណាស់ពូក្រឹម»។
ជាមួយគ្នានោះមហាជនជាច្រើនបានអបអរសារទរ ដល់ក្រុមគ្រួសាររបស់ នាយ ក្រឹម ដែលកូនប្រុសរបស់លោក បានចេញទៅបំពេញបេសកម្ម នៅប្រទេសម៉ាលី ក្នុងការស្លៀកសម្លៀកបំពាក់ជាយោធាដ៏អង់អាចក្លាហាននេះ។