ភ្នំពេញ៖ ក្រោយពីឃើញ កូនប្រុសច្បង លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ កើតមានអាការចម្លែក នឹងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យ ដល់ប្រទេសសង្ហឹបុរី មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ។
ប៉ុន្តែយោងតាមការបង្ហោះសារជម្រាបជូនជាដំណឹង ដល់បងប្អូនអ្នកគាំទ្រ ដោយរៀបរាប់ពីស្ថានភាពជំងឺកូនប្រុ​ស​​​សំ​ណព្វរបស់លោកលើបណ្ដាញសង្គមរបសខ្លួនថា«ជំរាបជូនដំណឹងពូមីងបងប្អូន កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងឆ្មេញណា ( Teeth Infection ) សូមអ​រគុ​ណ​អ្នកទាំងអស់គ្នា ដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុ​មគ្រួសារខ្ញុំណា»។
យ៉ាងណាមិញមានប្រិយមិត្តជាច្រើន សម្ដែងភាពរីករាយ ត្រេកអរជំនួសគ្រួសារលោក នឹងសង្ឃឹមថាសុខភាពប្អូនប្រុសនឹងល្អឡើងវិញ គ្រាន់តែទទួលបានដំណឹងពីលោកឧកញ៉ាភ្លាម ។