ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែងដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាតកញ្ញា ដេននី ក្វាន់កាន់តែមមាញឹកខ្លាំង មិនថាការងាររកស៊ីតាមបណ្តាញសង្គមរបស់ខ្លួន និងការងារសិល្បៈ បន្ទាប់ពីនាងបានប្រកាសចូលសិល្បៈវិញ ក្រោយបានផ្អាកអស់រយៈពេល១ឆ្នាំ។
ស្របពេលជាមួយនឹងភាពជោគជ័យ នៅក្នុងការរកស៊ី និងការងារសិល្បៈ ក៏ធ្វើឲ្យជីវិតកាន់តែឡួយឆាយ ជាមួ​យនឹង​មានមាស ពេជ្រពាក់ជ្រែកពេញខ្លួន ដោយបានមកពីការខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការងាររបស់នាង។
ជាមួយគ្នានោះតារារូបនេះទើបតែបង្ហោះរូបភាពកំពុងតែទិញពេជ្រនៅហាងធំមួយកន្លែង ភ្ជាប់ជាមួយនឹងសារដ៏ខ្លី ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ដោយក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖«ទំនេរមិនដឹងធ្វើអី មកទិញពេជ្រពាក់លេង»។
ខណៈអ្នកគាំទ្រនាំគ្នាលាន់មាត់ថា«ហេតុតែនាងមានលុយច្រើន ធ្វើអ្វីក៏បានគ្រប់ពេល សូម្បីតែពេលទំនេរក៏ទៅទិញពេជ្រ តម្លៃរាប់ម៉ឺនដុល្លារនេះដែរគួឲ្យច្រណែនណាស់»។