ភ្នំពេញ៖ តារាប្រុសស្រីច្រើនដួងមានសម្តែងការហួសចិត្តពេលឃើញ រ៉ូលីន កៀកកើយស្និទ្ធស្នាលជាមួយបុរសសាច់ដុំម្នាក់ ដែលក្នុងនោះតារាចម្រៀង អេឡិច ចិត្រា បានលាន់មាត់ទាំងអារម្មណ៍ភ្ញាក់ផ្អើលថា «Wow»។ មិនខុសពីលោក ចិត្រា ដែរ តារាចម្រៀង ទេព បូព្រឹក្ស លើកឡើងទាំងហួសចិត្តថា «ឱ! ព្រះម្ចាស់ថ្លៃអើយ»។

ស្ថិតក្នុងស្ថានភាពកំពុងក្តៅសាច់គគុកនោះ តារាប្រុសនិយមតែងខ្លួនជាស្រី រ៉ូលីន បានប្រាប់ថា «ពីរនាក់ម្ចាស់ចិត្ត»។ សំណេរប៉ុន្មានម៉ាត់នៅក្នុងសារអមជាមួយរូបស្រើបស្រាលនោះ ត្រូវបានមជ្ឈដ្ឋានលើកឡើងថា «អីយ៉ា! ម៉េចបានជា រ៉ូលីន ទៅយកប្រុសទៅវិញ ក្រែង រ៉ូលីន ជាប្រុសដែរតើ គ្រាន់តែគាត់តែងខ្លួនជាស្រីប៉ុណ្ណោះ»។

ខណៈផែនដីកំពុងក្រឡាប់ចក្រ ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី កំពុងកើតមាននៅកម្ពុជារាប់សិបគូផងដែរ ប៉ុន្តែនិយាយដល់ចំណុច រ៉ូលីន កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសសាច់ដុំនោះ ត្រូវបានសាមីខ្លួនបដិសេធក្នុងសារនោះថា «ថតរឿងចង្វាក់បេះដូង»។ យ៉ាងណាមិញនេះគ្រាន់តែជាការថតរឿងប៉ុណ្ណោះ ម្ល៉ោះហើយសូមបងប្អូន និងអ្នកគាំទ្រ កុំយល់ច្រលំ។