ភ្នំពេញ៖ តារាចម្រៀងសុទ្ធតែមានកេរ្តិ៍ឈ្មោះរន្ទឺជាង ២០ឆ្នាំ ព្រាប សុវត្ថិ និង ហ៊ឹម ស៊ីវន បានជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីប្រគំតន្ត្រីអាពាហ៍ពិពាហ៍របស់កូនកំលោះកូនក្រមុំនៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។

រំពេចនោះ តារាចម្រៀងចាស់វស្សាទាំង ២ដួងមានថតរួមជុំគ្នា ដោយរំលេចតារាចម្រៀងជួរមុខផលិតកម្មថោន មាស សុខសោភា ថតជាមួយតារារៀងច្បងទាំង ២ដួងផងដែរ។ ជាមួយគ្នានោះ តារាចម្រៀងចូលចិត្តផ្សាភ្ជាប់ខ្លួននឹងធម្មជាតិ មាស សុខសោភា បានប្រាប់អ្នកគាំទ្រថា «ច្រៀងក្នុងពិធីមង្គលការជាមួយបងស្រី និងបងប្រុស»។

យ៉ាងណារូបថតមួយប៉ុស្តិ៍នេះត្រូវបានគេចាត់ទុកថាជារូបដ៏កម្រមួយ ខណៈអ្នកស្រី ហ៊ឹម ស៊ីវន កម្រថតរូបណាស់ ពោលគឺក្រៅពីថតរូបជាផ្លូវការឲ្យផលិតកម្ម ឬកម្មវិធីធំៗនោះ តារាចម្រៀងរូបនេះ មិនសូវបង្ហាញរូបក្រៅឆាកឲ្យបងប្អូនទស្សនិកជនមានឃើញឡើយ។