ភ្នំពេញ៖ តារាចម្រៀងអតីតផលិតកម្មភ្លេងរីខតលោក ម៉ុង ម៉ានិត បានស្ទុះទៅចាប់អាជីពលក់សៀវភៅ ក្រោយពេលដែលចាកចេញពីក្រុមហ៊ុនហង្សមាស កាលពីដើមឆ្នាំ២០១៨កន្លងទៅនេះ ហើយពេលនេះឃើញថា កំពុងទទួលបានការគាំទ្រជាបណ្តើរៗ ធ្វើម្ចាស់ហាងរីកមុខដូចគ្រាប់ជី។

ខណៈកំពុងបោះជំហានទៅរកភាពជោគជ័យ ម៉ានិត បានរៀបរាប់ក្នុងសារអេឡិចត្រូនិចថា «ព្រះបានបង្កើតមនុស្សហើយ តែមិនបានបន្ថែមភាពឥតខ្ចោះឲ្យពួកគេនោះទេ ដូច្នេះកាតព្វកិច្ចរបស់មនុស្សគឺត្រូវបំពេញភាពខ្វះខាតនោះដោយខ្លួនឯង»។ ទន្ទឹមនោះ នារីម្នាក់ សំដៅថាការលើកឡើងរបស់ ម៉ានិត ជាការត្រឹមត្រូវមួយចំណែកដែរ ប៉ុន្តែសម្រាប់នាងគិតថា «រាល់កាតព្វខ្លះវាពិតជាធ្ងន់ធ្ងរខ្លាំងណាស់ វាដូចជាខ្ញុំពេលនេះចឹង ចង់ដើរផ្លូូវខ្លួនឯង តែមានមនុស្សធ្វើរបងកាត់យ៉ាងមាំទៅវិញ»។

ដោយសារតែភាពរឹងមាំ និងមានសមត្ថភាពជំនាញគ្រប់គ្រាន់ អញ្ចឹងបានជាអាជីវកម្មរបស់លោកបើកមិនទាន់បាន​ប៉ុន្មានផង ក៏មានការគាំទ្រសន្ធឹកពីសំណាក់មិត្តៗយុវវ័យ ដោយសៀវភៅរបស់លោកភាគច្រើននិយាយពីរឿងរ៉ាវស្នេហា កំសត់ វិនាសព្រាត់ប្រាស និងសប្បាយរីករាយផងដែរ។