ភ្នំពេញ៖ យស ប៉ូលីណា នារីអាណិកជនខ្មែរអាមេរិក និងជាអតីតបេក្ខភាពបវរកញ្ញាពិភពលោកតំណាងប្រ​ទេសកំ​ណើ​ត(កម្ពុជា) ដែលកំពុងដើរតួសំខានសម្រាប់ជាតិ លើការផ្សព្វផ្សាយ និងចូលរួមលើកស្ទួយវប្បធម៌ជាតិបេក្ខនារី​តំ​​ណាងឲ្យប្រទេសកម្ពុជា។
ថ្មីៗនេះអតីតបេក្ខភាពវរកញ្ញា ពិភពលោកតំណាងកម្ពុជា ដែលមានសាច់ឈាមខ្មែរកាត់អាមេរិកកាំង រូបនេះក៏ទើបនឹងបានវិលមកកម្សាននៅទឹកដីកំណើត ខណៈដំណើរមកទស្សនាទឹកដីកំណើតនេះ នាងក៏មិនឃ្លាតឆ្ងាយពីការអភិរក្សមរតកវប្បធម៌ខ្មែរ ដោយបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណ ដែលធ្វើឲ្យបងប្អូនខ្មែរផ្ទុះការគាំទ្រយ៉ាងខ្លាំង។
ក្នុងនោះដែរ កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍លើបេក្ខភាពបរវរកញ្ញ៉ា ពិភពលោកតំណាងកម្ពុជា យស់ បូលីណា នោះ​ គេឃើញលោ ក ឧកញ៉ា ស្រីចាន់ថន ក៏ចាប់អារម្មណ៍លើសម្រស់នាងផងដែរ ។
ដោយក្នុងសារបង្ហាញការចាប់អារម្មណ៍លើសម្រស់កូនខ្មែរកាត់អាមេរិកកាំងនោះ លោកបានសរសេរថា «ស្មានតែទេពអប្សរចុះមកពីឋានទេវតាមកលេងស្កាយលែន! តាមពិតកញ្ញាឯកពិភពលោក ប៉ូលីណា យស (Miss Global Cambodia) មកពីសហរដ្ឋអាមេរិកសោះ ! ពិតជាស្រស់ស្អាតមែនទែន»។