ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បានយកពានរង្វាន់សិល្ប: វប្បធម៌ ហ្វូគុអូកា ឆ្នាំ២០១៧ ពីប្រ​ទេសជប៉ុន មកដល់កម្ពុជាហើយកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១២០៧នេះ។ ជាមួយនឹងជយលាភី ដ៏កម្រមួយនេះដែរក៏មានសិល្បករ សិល្បការិនី ជាច្រើនចូលរួមក បានរៀបចំក្បួនដង្ហែស្វាគមន៍ និងអបអរសាទរជូនលោកព្រឹ​ទ្ធាចារ្យ គង់ ណៃ ចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលមហោស្រពចតុមុខយ៉ាងអធឹ​ក​អ​ធមទៀតផង។ ជាមួយនឹងការដង្ហែរក្បួនអបអរសាទរ ក៏មានការហែជាក្បួនរថយន្ត និងម៉ូតូ ភ្ជាប់នឹងពាក្យបដាថា «អបអរសាទរ កព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប: វប្បធម៌ហ្វូគុអូកា ពីប្រទេសជប៉ុន ឆ្នាំ២០១៧» និងបដាដែលមានរូប លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ កាន់ចាប៉ីដងវែងផងដែរ។ ការទទួលបានពានរង្វាន់ របស់លោកព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បានធ្វើឡើង ក្រោយពេលដែលចាប៉ីដងវែងខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិ នៃមនុស្សជាតិ។

លោកព្រឹទ្ធាចារ្យកោសល្យ គង់ ណៃ ដែលជាសិល្បករចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការពានរង្វាន់ក្រុងហ្វុគុអូកានៃប្រទេសជប៉ុន សម្រេចជ្រើសរើសជាជយលាភី នៃពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា ឆ្នាំ២០១៧។ ពានរង្វាន់ ហ្វុគុអូកានេះ បានបង្កើតឡើងនៅឆ្នាំ១៩៩០ ក្នុងគោលបំណងផ្តល់កិត្តិយសដល់បុគ្គល ក្រុម ឬស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោ ក្នុងការថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ប្រកបដោយ លក្ខណៈពិសេស និងភាពចម្រុះជំរុញការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក និងលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌អាស៊ី។ កន្លងមកមានក៏មានព្រឹទ្ធាចារ្យអក្សសាស្រ្តីខ្មែរចំនួនពីរូបហើយដែលដែលទទួលបានពានរង្វាន់ ហ្វូគុអូកា មាន ព្រឹទ្ធាវចារ្យ អាំង ជូលាន និងព្រឹទ្ធាចារ្យ ឆេង ផង ដែរ។