ភ្នំពេញៈតារាចម្រៀងឆន សុវណ្ណរាជ បានបង្ហាញទឹកមុខរំភើបរីករាយជាខ្លាំង នៅក្នុងពិធីភ្ជាប់ពាក្យប្អូនស្រី ឆន ស្រីណា ជាមួយកីឡាករបាល់ទាត់បាល់ទាត់ជម្រើសជាតិកម្ពុជាU19ក្លឹបភ្នំពេញក្រោន សួន នឿត ។
កាលពីថ្ងៃទី៦ខែឧសភា ឆន សុវណ្ណរាជ លេខមុខក្នុងពិធីហែរជំនួនប្អូនស្រីបង្កើត ឈ្មោះ ឆន ស្រីណា ។ ក្នុងពិធីប្រពៃណី ដែលគេនិយមហៅពិធីពាក់កណ្តាល់អាពាហ៍ពិពាហ៍នោះ បងប្រុសកូនក្រមំ ដែលជាតារាចម្រៀងល្បី ឆន សុវណ្ណារាជ ត្រូវបានភ្ញៀវជាច្រើនចាប់រូបគេថតរូបSelfieជាមួយហើយអ្នកចម្រៀងហង្សមាសរូបនេះបានប្រាប់ភ្ញៀវថាខ្លួនគេពិតជាសប្បាយចិត្តណាស់ដែលឃើញប្អូនស្រីមានអនាគតរកគូស្រករឃើញ។ប៉ុន្ដែរនៅពេលដែលត្រូវមិត្តភក្ដិនិងភ្ញៀវសួរថាពេលណាបានចូលរោងការនោះសុវណ្ណរាជ បែរជាឆ្លើយមិនចេញទៅវិញ។
ឆន សុណ្ណរាជហាក់ស្ងប់ស្ងាត់បន្ដិចនៅប៉ុន្មានឆ្នាំចុងក្រោយនេះគឺមិនសូវមានបទចម្រៀងផ្ទុះដូចមុនទៀតទេ ។តែការេក្សារតំណែងជាគ្រូបង្វិកក្នុងកម្មវិធីThe Voice Cambodia និងជាគណៈកម្មាការរបស់Cambodian Idol​នោះ​ធ្វើឲ្យសុវណ្ណរាជ នៅតែគេចាត់ទុកថាជាតារាសំខាន់របស់ហង្សមាស៕