ភ្នំពេញ៖ ស្រីស្អាតរូបស្រស់ម្នាក់ជំពាក់លុយគេចំនួន ១ម៉ឺន ៩ពាន់ដុល្លារ មិនព្រមសង ដោយយោងលេសម្តងអញ្ចេះម្តងអញ្ចុះ រហូតធ្វើឲ្យបុរសម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Sophanith Puth» ខឹងសម្បារយ៉ាងខ្លាំង ធ្វើឲ្យលោកទ្រាំលែងបានក៏ដាច់ចិត្តបង្ហោះសាររៀបរាប់រឿងរ៉ាវនាងរូបស្រស់មិនព្រមសងលុយលើបណ្តាញសង្គមហ្វេសប៊ុកបង្កការភ្ញាក់ផ្អើល កាលពីប៉ុន្មានម៉ោងមុនេះ។

បុរសឈ្មោះ សុផារិទ្ធ បានប្រាប់តារាញូស៍ថា «ខ្ញុំនិងអ្នកជំពាក់លុយគឺជាបងប្អូនធម៌ ហើយពេលនេះនាងបានរត់ទៅខេត្តសៀមរាបបាតហើយ»។ ទាក់ទិនរឿងនេះផងដែរ ម្ចាស់បំណុលបានរាយរាប់ក្នុងសំណេររបស់នាងថា «មុខមាត់ស្អាតបាត ដើរលេងហុឺហា ប្រើសុទ្ធតែរបស់ប្រ៊េនៗ តែចរិកថោកជំពាក់លុយគេមិនសង ពេលមកខ្ចីយំផងសុំអង្វរផង អោយធ្វើអីក៏បាន ដល់ពេលបានលុយដល់ដៃធ្វើចរិកថោក»។

យ៉ាងណានាងបានបញ្ជាក់ថា «ខ្ញុំទុកឱកាសឲ្យច្រើនដងហើយ ព្រោះយល់ថាជាមនុស្សធ្លាប់រាប់អានគ្នា ប៉ុន្តែម្ដងនេះខ្ញុំមិនទុកមុខឲ្យទៀតទេ ព្រោះថាអ្នកឯងមិនដែលនិយាយពិតប្រាកដជាមួយខ្ញុំម្តងណាឡើយ បើមានខួរចេះគិតគួរយកលុយមកសងមកបើមិនចឹងខ្ញុំនឹងធ្វើតាមច្បាប់ហើយ នឹងឲ្យអ្នកឯងខ្មាសគេជាងខ្លាំងនេះបន្តទៀត»។