ភ្នំពេញ៖ នៅថ្ងៃទី៧ ឧសភានេះ ក្រុមគ្រួសារនិងកូនចៅរបស់លោកតា ផ្លុង មឿក បាននិមន្តព្រះចម្រើនព្រះបរិត្ត ជូនលោកឪពុក ផ្លុង មឿក ដែលមានជំងឺប្រចាំកាយក្នុងវ័យជរា។ ខណៈកូនស្រីវីរៈសិល្បករចម្រៀងអាយ៉ៃ ក៏បានឆ្លើយខមមិនអ្នកសួរសុខទុក្ខលោកតាថា «ទៅមុខហើយអូនអើយ»។

អ្វីដែលកាន់តែក្តុកក្តូល បង្ហាញពីរូបថតកូនៗនិងចៅៗវីរៈសិល្បករខ្មែរផ្នែកចម្រៀងអាយ៉ៃនិងកំប្លែង លោក តា ផ្លុង មឿក ដេកដួលនៅលើកន្ទេស ស្តូកស្តឹង និងរូបថតព្រះសង្ឃគង់សូត្រធម៌នោះ កូនចៅលោកក៏បានបង្ហាញព័ត៌មានមកតារាញូស៍ដឹងថា «ស្របពេលដែលជំងឺឪពុកធ្វើទុក្ខខ្លាំង កំលាំងក៏ចុះខ្សោយ ផ្ទះជួលនៅម្តុំមុខផ្សារអ៊ីអន ដែលពួកយើងស្នាល់នៅមើលថែលោក ពេលនេះក៏ត្រូវផ្ទះតម្លើងថ្លៃទៀត»។

កូនស្រីលោក តា ផ្លុង មឿក ដែលបង្ហាញសំដីសារភាពថា «ម្ចាស់ផ្ទះតម្លើងថ្លៃជាន់ក្រោមលើសពីតម្លៃខ្ញុំជួលមុនៗ ហើយពេលនេះមិនមានលទ្ធភាពបន្ត ក៏ត្រូវឡើងទៅជួលនៅជាន់វិញម្តង។ បន្តនូវសារត្អូញត្អែនេះ កូនស្រីលោកតា បានពោលថា «ពេលនេះខ្ញុំកាន់តែជួបផលពិបាលខ្លាំង ខណៈជំងឺគាត់ក៏កាន់វិវត្តន៍ទៅមុខ ដូចខ្ញុំខមមិនប្រាប់អ្នកសួរសុខទុក្ខថា មានតែទៅមុខ មិនថយក្រោយ ហើយពេលនេះក៏ត្រូវលើគាត់ឡើងទៅជាន់លើទៀត ពិបាកទាំងការចុះឡើងមើលថែលោក»។