ភ្នំពេញ៖ ឈរជើង​លើ​វិថី​សិល្បៈ​តាំងពីសម័យសង្គមរាស្រ្តនិយម​លុះ​ បច្ចុប្បន្ន​អ្នក​ស្រី ឌី សាវ៉េត ក៏​ត្រូវ​បាន​​មហាជនខ្មែរ​ហៅ​ថា ជាវីរៈ​សិល្បការិនីឈរ​ជើង​នៅ​លើ​វិថី​សិល្បៈនេះ​ឆ្លងច្រើនជំនាន់ ជាមួយ​​​សម្រ​ស់ក៏​​នៅ​ចាំ ប្រៀបវ័យ​៥០​ឆ្នាំ​​។យ៉ាងណា​មហាជន​ ក្រៅពីពោលសរសើរដល់​អ្នកស្រី ឌី សាវ៉េត​ ពីការខំប្រឹង​ក្រាញននៀល​បន្តអាជីព​សិល្បៈ​នោះ អ្នក​ស្រ្តី ឌី សាវ៉េត មានងារជា​វីរៈ​សិល្ប​កា​រិនីក្នុង​ ដួងចិត្ត​មហាជន​ ហាក់មិន​ជា​សាទរ​សំនួរ​អ្នកគាំទ្រលោក​ស្រី ដែល​រមែ​ងជជីក​ចង់​ដឹង​ពី​អាយុ ពិត​របស់​លោក ស្រីនោះ​ឡើយ ក្រៅ​ពី​បង្ហើប​តែ​ពី​វិធី​ថែរក្សា​សម្រស់​ត្រួសៗគ្មានអ្វីច្រើន​ជាការហាត់ប្រាណ និង​ទទួល​ទាន​អា​ហារ​​ទៀតទាត់ គេងឲ្យគ្រប់គ្រាន់​នោះ​ឡើយ​។ ​​ប៉ុន្តែពេលនេះ​​ចម្លើយ​ លើអាយុពិត​របស់ អ្នកស្រី ឌី សាវ៉េត ក៏​ត្រូវ​បាន​​ទម្លាយ​ដោយមិន​ចាំបាច់​មាន​សំនួរ​ជាច្រើនប្រឹង​ជជីក​សួរ​ទៀតនោះ​ឡើយ ខណៈ​នៅព្រលប់ថ្ងៃទី​៧ខែឧសភានេះ ហ្វេសប៊ុក លោក ជា ណូបូ តារា​ភាព​យន្ត​ជើង​​ចាស់​ក៏បង្ហាញ​រូប​ភាព​លោក ពី​ដំណើរ​ទៅ​ចូល​រួម​ពិធីខួប​កំណើ​តរៀ​មច្ប​ងសិ​ល្បៈ​គឺអ្នក​ស្រី ឌី សាវ៉េត ល្បី​ចេះថែសម្រស់មើល​ទៅ​មិន​ចាស់​នោះ​។

ក្នុងសារនោះ លោក ជា ណូបូ ក៏បានបង្ហាញ​យ៉ាង​ច្បាស់ៗថា មកចូល​រួម​ខួ​ប​កំណើ​តអ្នកគ្រួ ឌី សាវ៉េត ដែលមានវ័យ​៧៤ឆ្នាំ​។ ខណៈក្នុង​ផ្ទាំង​ផ្សព្វ​ផ្សា​យ​ពិធី​ក៏​បង្ហាញពីពិធីខួប​កំណើតអ្នកស្រី ឌី សាវ៉េត គម្រប់​ខួប​៧៤ឆ្នាំផង​ដែរ​»។