ភ្នំពេញ៖ ទំនួញស្រែកយំរបស់ក្មេងស្រីកំពុងដេកនៅលើគ្រែទាំងខ្លួនប្រាណរួមរឹតដោយជំងឺពងបែកពាសពេញសព្វសារពាង្គកាយ ដង្ហោយឲ្យគ្រូពេទ្យជួយ ប៉ុន្តែក្រុមគ្រួសារគ្មានលទ្ធភាពព្យាបាលនាងបន្តទៀតឡើយ។ អ្នកស្គាល់ក្មេងស្រីបានប្រាប់ថា «ក្មួយស្រីម្នាក់នេះ ដោយមានជំងឺ លាប់កញ្ចឹរិល កម្រិតធ្ងន់ កំពុងសម្រាក ព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ គន្ធបុប្ផា រយៈពេល ១ អាទិត្យហើយ ដោយស្ថានភាពគ្រួសារមានជីវភាពក្រីក្រ មិនមានថវិការសម្រាប់ការចំណាយចាយវាយ»។

ដោយមិនអាចទ្រាំមើលនឹងភ្នែកបានទើបនារីឈ្មោះ សារ៉ា បានទទូចទៅបងប្អូនសម្បុរសជនថា «សូមជួុយក្មួុយស្រីផង នៅពេលនេះម្ដាយឱពុក របស់ក្មួុយមិនមានលទ្ធភាពរកលុយ ព្យាបាលជំងឺក្មួុយស្រីទៀតទេ ខ្ញុំទ្រាំឈរមេីលនឹងភ្នែកមិនបានទេ មានតែសូមអង្វរ ដល់មិត្តៗក្នុងសង្គមហ្វេសប៊ុក ជួយជីវិតក្មួុយស្រីនេះផង»។

ស្ថិតក្នុងស្ថានភាពអាណិតឡើងខ្លោចចិត្តនាង សារ៉ា បានបន្តថា «សូមឲ្យក្មួយស្រីមានជីវិតមកវិញផងណា ខ្ញុំសូមអង្វរទៅចុះ 1000៛ 2000៛ ក៏អាចជួយឲ្យក្មួយមានជីវិតនឹងគេឡេីងវិញដែល ខ្ញុំពិបាកបេីកភ្នែកមេីលក្មួយស្រីស្រែកយំណាស់»។