ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញ អ្នកនាង លី ម៉ារីណា តារាសម្តែងដែលមានរូបសម្ផស្សនៅតែស្រស់សោភា បានធ្វើពិធីខួបកំណើតកូនប្រុស គម្រប់វ័យ៣ឆ្នាំ ។ ដែលពិធីក៏ធ្វើឡើងនៅ ភោជនី យដ្ឋាន វីហ្វ្រនបឹងត្របែក។
ក្នុងរាត្រីដ៏មហាឡារិក នៃពិធីខួបកូនប្រុសដំបូងរួមដំណក់ឈាមស្វាមីអាណិកជនខ្មែរអាមេរិក ដែលមានការអញ្ចើញចូលរួមភ្ញៀវភាគច្រើនជាអ្នកសិល្បៈយ៉ាងច្រើនកុះករនោះ។ ម្តាយម្ចាស់ខួបជាតារាសម្តែងគឺអ្នកនាងលី ម៉ារីណា ដែលស្ថិតក្នុងអារម្មណ៍សប្បាយរីករាយ ក៏ពោលពាក្យបែបលេងសើចថា« គម្រោងគ្រាន់តែធ្វើលេងៗ តែប៉ុណ្ណោះ ស្រាប់តែដល់ពេលភ្ញៀវចូលរួមបែរជាមានជំនួនលើសតុទៅវិញ »។ អ្នកនាងបញ្ចាក់ទៀតថា ចំនួនដែលមកលើសនោះគឺភាគច្រើនមកជាគូរ ហើយខ្លះទៀតជាភ្ញៀវដែរគាត់គិតថាមិនមកបែរជាឃើញមកចូលរួមដែរ»។
