ភ្នំពេញ៖ ព្រម​នឹង​សំដី​ដ៏​ក្លាហាន​ ប្រកាសផ្អាក​ការងារ​សម្តែង​រយៈ​ពេល​មួយ​ឆ្នាំ​ អ្នក​មេម៉ាយ​ ចាយសម្រស់ អ្នកនាង សុខ សោម៉ាវត្តី ក៏​ពោលថា នាង​មិន​ខ្លាច​ធ្លាក់​កូដព្រោះការបាត់មុខពីភាពយន្ដនោះទេ។បើ​ទោះ​ជា នាង សុខ សោម៉ាវត្តី តារាល្បី​ភ្ជាប់​នឹង​ចំណារមាត់ញាតិ​មេម៉ាយ​ចាយ​សម្រស់ប្រកាស​ដកខ្លួន​ពី​ការសម្តែង​រយៈពេលមួយឆ្នាំ ក្នុង​ហេតុផលថា  ការចេញមុខជាញឹកញាប់ពេក ទើបពេល​ខ្លះនិង​ធ្វើឲ្យ​គេ​ធុញទ្រាន់ទៅវិញទេ។ ប៉ុន្តែ​តាមការបរិយាយ​របស់​នាង នាងក៏​នៅ​មិនទាន់​ថា ដាច់ខាងមិន​ទទួល​ថត​សោះ​នោះ​ដែរក្នុងចន្លោះពេលថាសម្រាក់នោះ​។ខណៈ​ដែល​នាងបែរជាថា «មាន​ផលិត​កម្ម​មួយ​ចំនួន​បាន​ហៅថ​តដែរ តែខ្ញុំ​ត្រូវ​ការ​សិក្សាទៅ​លើរឿង​ទាំង​នោះសិ​ន បើ​សម​រ្យនិ​ង​អ្វីដែ​លខ្ញុំ​អាចសម្ដែងបានខ្ញុំ​និងពិចារណាថតរឿងឡើងវិញនៅដំណាច់ឆ្នាំនេះ»។សុខ សោម៉ាវត្តី ដែលកំពុងតែ​ឡើងកូដសុខៗ​ស្រាប់​តែ​ផ្អាក​ការ​សម្ដែង​ទាំង​រឿង​ដុំនិងរឿងភាគដែល​ធ្វើ​ឲ្យ​មា​ន​ការស​ង្ស័យ​ថា នាងមានគូស្នេហ៍កីឡាករបាល់ទាត់ លី វ៉ាហេទ បឹតមិនឲ្យថតកុន តែវត្តីប្រ​កែ​ក​ដោយ​ថា នាងចង់ផ្ដោតលើអាជីពជាពិធីការិនីនៅបាយ័នឲ្យល្អសិន ទើប​វិ​លមកថតភាពយន្ដវិញ​នៅពេល​ខាង​មុខនេះដោយមិនបោះបង់ការថតសម្ដែងនោះរហូតទេ៕