ភ្នំពេញ៖កែវ ស្រីនាង បែរជាលួចមាន​ស្នេហា​ជា​មួយ​តារា​សម្ដែង​ស្រី​ដូច​គ្នាក​ញ្ញាទឹម រដ្ឋា ទៅវិញនៅក្នុង​MVមួយ​តាម​រយៈ​បទ​”ទីបំផុតទើប​ដឹងថា​គេកុហក”​ដែលច្រៀងដោយលោកអែន ឌី ។

ក្នុងMVដែលទើបចេញជាTrailerនោះលោកអែន ឌី មានការឈឺចាប់គ្មាន​ពាក្យ​ថ្លែង​នៅពេលដែល​ដឹង​ថា​ស្រី​នាងក្បត់ចិត្តលោកទៅមានគូស្នេហ៍ថ្មីគឺកញ្ញាទឹម រដ្ឋា ហើយពួកគេស្រលាញ់គ្នាខ្លាំងណាស់។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ តែការពិតអ្នកនាងកែវ ស្រីនាង មានស្វាមីបរទេស​និង​កូន​ស្រីរស់នៅយ៉ាងមានសុភមង្គល។

ដោយឡែកកញ្ញាទឹម រដ្ឋា ក៏មានគូស្នេហ៍ថ្មីទៀតហើយ​គឺជាបុរសអាមេរិក​ដែល​នាង​ត្រៀមចូលរោងការ​នា​ពេលខាងមុខនេះទៀតផង។ដោយឡែកលោកអែន ឌី ថានៅមិនទាន់សម្លឹងឃើញគូគ្រងទេ តែលោកសូម​សរសើរដោយស្មោះចំពោះ​ទេព​កោសល្យដ៏ប៉ិនប្រសពរបស់ស្រីនាង និងរដ្ឋា ដែលទោះសម្ដែងជា​តួយ៉ាង​ម៉េច​ក៏ពួកគេអាច​ធ្វើបាន​ដែរ នេះបានគេហៅថាតារាសម្ដែងអាជីពមែន…៕