ភ្នំពេញ៖ សុវត្ថិឌី ធារិកា ដែលក្លាយជាតារាចម្រៀងទើបរះថ្មី ក៏ស្ថិតក្នុងដួងចិត្តមហាជន ក្រោយបរាជ័យចម្រៀងកម្មវិធីCambodian Idol រដូវកាលទី១។ ការប្រឡងរមែងទទួលបានលទ្ធផលពីរនេះ ប៉ុន្តែអ្វីដែលគួរតាមដានបន្តនោះគឺបេក្ខភាពរូបនេះ ពេលជួបគណៈកម្មការផ្តល់ពិន្ទក្នុងកម្មវិធីនាងប្រឡងធ្លាក់ លោក ព្រាប សុវត្ថិ តើនាងហៅថា លោកថា ម៉េច?
ក៏គួររំឭកដែរថា លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងឬគេហៅមួយសូរ្យស័ព្ទទៀត ជាគ្រាប់ពេជ្ររបស់ផលិតកម្មហង្សមាស លោកក៏ត្រូវបានតារាចម្រៀង នាយោគសម័យចម្រៀងយុវវ័យហៅលោកថា ជារៀមច្បង។ ខណៈ កញ្ញាសុវត្ថិឌី ធារិកា តារាចម្រៀងរៈក្រោយបរាជ័យប្រជែងពានកម្មវិធីCambodian Idol រដូវកាលទី១ ដែលមានលោក ព្រាប សុវត្ថិ ផងដែរ ជាអ្នកផ្តល់ពិន្ទុនោះ តារាស្រីរូបនេះ ហាក់បានប្រើពាក្យហៅរៀមច្បងរូបនេះក្នុងភាពស្និ​តស្នា​ល​ទៅវិញ។
បង្ហាញនៅក្នុងគណនីហ្វេសប៊ុក ជាមួយថតរូបបង្ហាញការគោរពស្រលាញ់ ចំពោះរៀមច្បង តារាចម្រៀងអតីតបេក្ខភាពCambodian Idol រដូវកាលទី១ រូពនេះនាងបានសរសេរសារបង្ហាញខ្លីថា«លោកពូ ព្រាប សុវត្ថិ គឺជា Idol របស់ខ្ញុំអរគុណលោកពូច្រើនណាស់ដែលតែងតែផ្ដល់នូវដំបូន្មានដល់រូបនាងខ្ញុំ»។គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះត្បិតតែមិនទាន់ចូលច្រៀងនៅក្នុងផលិតកម្មក៏ពិតមែន តែនាងហាក់ដូជាមានប្រជាប្រិយមិនចាញ់តារាចម្រៀងប្រុសស្រីរួមជំនាន់ប៉ុន្មាននោះទេ។