ភ្នំពេញ៖ថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងការចូលរួមកម្មវិធីទិវាខួបបាទក្រហមកម្ពុជាលើកទី១៥៥ ថ្ងៃទី៨ ឧ​ស​ភា​ ឆ្នាំ២០១៨ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានរៀបរាប់ ពីការបរិច្ចាកជួយដ​ល់​អ្នកដទៃព្រោះជាការងារដែលមនុស្សទូទៅនៅក្នុងសង្គមគួរតែចូលរួមផងដែរ។
ជាមួយការលើកឡើងរបស់បុរសជាគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកំពុងមានប្រជាប្រិយភាពលើការងារសិ​ល្បៈ​និងកិច្ចការជួយអ្នកសិល្បៈចាស់ជរា រូបនេះ បានពោលពាក្យអំពាវនាវថា​«​រ​​ស់​​រៀនមា​នបានក្នុងសង្គមមួយ ចូ​ល​រួមបរិច្ចាកជួយសង្គមវិញជារឿងដែលយើងទាំអអស់គ្នាគួរចូលរួម»។
យ៉ាងណាមិញជារឿយៗតែងតែឃើញលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងលោកឧកញ្ញាក្មេង ឡេង ណាវ៉ាត្រា ចូលរួមជួយសង្គមជានិច្ចមិនថាអ្នកសិល្បៈឬអ្នកក្រីក្រឡើយ។