ភ្នំពេញ៖ តារាសម្ដែងជើងចាស់ អ្នកនាង ចាន់ តារាទី ដែលនៅតែមានទីផ្សារសម្តែងភាពយន្តពេញណែនក្នុងដៃ ក្នុងតំណែងតួម្តាយ។ ថ្មីៗក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនលាន់មាត់សរសើរនឹងទីផ្សារការងារសិល្បៈក្នុងវ័យចំណាស់ក៏មានការសំណូមពរពីបងប្អូនខ្មែរដែលនៅប្រទេសអូស្រ្តាលីច្រើន។

បង្ហាញពីមោទនភាពលើការរក្សាបានទីផ្សារនៅតែខ្លាំងនោះ តារាសម្តែងអ្នកនាង ចាន់ តារាទី ដែលទើបនឹងរៀបការកូន ហើយក៏មានឈ្មោះ ជាម្តាយក្មេក រងចាំតែថ្ងៃល្អមានចៅព អ្នកនាង ចាន់ តារាទី បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកឲ្យសាធារណៈជនបានដឹងទៀតថា «ការចេញទៅសម្ដែងនៅស្រ្តាលីលើកនេះគឺមានគម្រោងដើម្បីរៃអង្គាសថវិការដើម្បីជួយកសាវត្តដូចតារាមួយចំនួនដែលត្រូវបានគរធានាទៅកន្លងមកដែរ»។ តារាជើងចាស់រូបនេះបន្ថែមថា«ការទៅលើកនេះក៏មានគម្រោងចង់ដើរលេង និងទៅសួរសុខទុកមិត្តភក្តិដែលនៅទីនោះផងដែរ»។