ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងខារ៉ាអូខេប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៩ អ៊ុក ណារីម ជួនជាបុរសសំលៀងកាំបិតអ្នកស្រុកខេត្តព្រៃវៃង និងបានសួរនាំពីរឿងរ៉ាវជីវិតពិត ឃើញថា បុរសចំណាស់នោះមានការតស៊ូ ៣០ឆ្នាំ​មក​ហើយ ជាមួយអាជីពមួយសំលៀងកាំបិត ទើបអាចឲ្យលោកមានលទ្ធភាពដោះស្រាយលុយដែលជំពាក់ធនាគារបាន។

ទាំងដៃនៅជាប់សំលៀងកាំបិតបណ្តើរជជែកជាមួយលោក អ៊ុក ណារីម បណ្តើរ បុរសអ្នកខេត្តព្រៃវែងបានប្រាប់ថា «ខ្ញុំឈ្មោះ ប៊ុនធឿន ចាប់អាជីពសំលៀងកាំបិតនេះ ៣០ឆ្នាំមកហើយ បើនិយាយពីបទពិសោធន៍វិញឆ្អិនចង់ខ្លោចអស់ហើយ។ នេះជារបរសុចរិតទៀត ត្រង់ម្ល៉ោះហើយខ្ញុំមចេះតែតស៊ូទៅ ណាមួយវាបានចំណូលច្រើនគួរសមដែរ ខណៈមួយថ្ងៃអន់ណាស់ក៏បាន ២ម៉ឺនរៀលដែរ ហើយថ្ងៃណាហេងខ្លាំងបានដល់ ៦ ឬ៧ ម៉ឺនក៏មាន»។

នាពេលកន្លងមកធ្លាប់មានអ្នកសំលៀងកាំបិតដែរ តែបែរដើរលីថ្មសំលៀងកាំបិត រួចប្រាប់គេថា សំលៀងមិនបាន ឬអ្នកណាឲ្យសំលៀង ដើម្បីជាលេសសុំទានគេ ប៉ុន្តែបុរសវ័យ ៥០ឆ្នាំបា្លយនោះ បានឲ្យដឹងថា «ខ្ញុំធ្វើចឹងមិនរួចទេ ខ្ញុំមិនចង់ឲ្យគេថាឲ្យ ខ្ញុំសុទ្ធចិត្តលះបង់កម្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបានប្រាក់មកវិញដោយសុចរិក»។ លោកបន្តថា «អ្នកខ្លះគេខ្ជិលសំលៀងកាំបិត គេដើរសុំតាមផ្សារ ដោយគេបានចំណូលច្រើនជាងខ្ញុំទៀតឯណោះ ដោយគ្រាន់តែគេធ្វើមុខឆ្កែមុខឆ្មា មិនសូវប្រើកម្លាំងដូចខ្ញុំទេ»។

សូមទស្សនាវីដេអូ!!