ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា មកត្អូញត្អែរថា អត់មានសង្សារ មិនមែនព្រោះតែនាងមិនចង់បាននោះទេ ប៉ុន្តែនាងថា មិនស្អាតគ្មានអ្នកណាស្រលាញ់ឡើយ។ នាងបញ្ជាក់ថា «គ្រាន់តែចង់បានសង្សារម្នាក់ ដែលល្អហេីយស្អាតដូចគេ ហេតុអ្វីពិបាកម៉េស?»។

ការសារភាពថាគ្មានអ្នកស្រលាញ់នេះ ត្រូវបានធ្វើឡើងស្របពេលតារាចម្រៀងអតីតកូនក្រុម ឱក សុគន្ធកញ្ញា ប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា បានលេចធ្លោរកាន់តែខ្លាំងក្នុងពិភពសិល្បៈ នេះក៏ទំនងជានាងឃើញមិត្តភក្រ និងយុវវ័យមានស្នេហាហើយមើលទៅបានជានាងចង់មានស្នេហាដែរ ប៉ុន្តែអ្នកគាំទ្រហាក់មិនជឿទាល់តែសោះថា នាងគ្មានអ្នកតាមស្រលាញ់នោះ ពោលគឺមានច្រើនពេកនាងពិបាកសម្រេចចិត្តយកផងក៏មិនដឹង ព្រោះថា ស៊ូហ្សាណា ក្រៅមានពីសម្រស់ស្អាតផូរផង់ នាងមានទាំងចំណេះជ្រៅជ្រះ និងមានអាជីពជាតារាចម្រៀងទៀតផង។

ពេលយើងពិនិត្យឲ្យជាក់រឿងថា តើនាងចង់បានសង្សារ១មែនអត់? ពេលនោះឃើញថា វាជាការលើកឡើងរបស់នាងពិតមែន ប៉ុន្តែមិនមែនរឿងផ្ទាល់ខ្លួនទេ គឺជាអត្ថន័យបទចម្រៀងរបស់នាងតែប៉ុណ្ណោះ ដែលបទនោះមានចំណងជើងថា «មនុស្សល្អ ហេីយស្អាតមានសង្សារអស់ហេីយ»។