ភ្នំពេញ៖ កាលពីម្សិលមិញនេះលោក ព្រឹទ្ធចារ្យកោសល្យវោហារ គង់ ណៃ បានត្រឡប់មកដល់ទឹកដីមាតុភូមិខ្មែរវិញ ដោយបាននាំយកពានរង្វាន់សិល្ប: វប្បធម៌ ហ្វូគុអូកា ឆ្នាំ២០១៧ ពីប្រទេសជប៉ុន ។បន្ថែមលើការសាទរអស់មនុ ស្សជាតិ ដែលមានទាំងការដង្ហែក្បូនយ៉ាងអធឹកអធមពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតមកដល់សាល មហោស្របចតុមុខ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបង្ហាញសកម្មភាពសស្រាក់សស្រាំដឹកនាំសិល្បៈក្នុងពិធីហែរហមនោះ ក៏បានជូននូវថវិកាចំនួន ពី២០០ដុល្លារ លើកទឹកចិត្តលោកតា ម្ចាស់ពានរង្វាន់ ហ្វូគុអូកា ។ជាមួយគ្នានោះក៏មានសិល្បករសិល្បការិនីជាច្រើន ទៀតក៏បាន រង្គាសប្រាក់គ្នា ឧបត្ថម្ភដល់ ព្រឹទ្ធាចារ្យចាប៉ី កោសល្យវោហារ គង់ ណៃ បានប្រាក់ជាច្រើនទៀតផងដែរ ដើម្បីជាការឧបត្ថម្ភនិងជាការលើកទឹកចិត្ត ឲ្យលោកមានកំលាំងចិត្ត បន្តថែរក្សានិងបណ្តុះបណ្តាលអ្នកបន្តវេនផងដែរ