ថៃ៖ ស្រ្តីវ័យ ៣០ឆ្នាំប្លាយ បានរត់បណ្តើរយំបណ្តើរទៅប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍រកកូនប្រុសអាយុ ៣ឆ្នាំ ដែលបានបាត់ខ្លួន ខណៈនាងទុកកូនឲ្យនៅក្នុងឡាន រួចទៅចូលទៅទិញឥវ៉ាន់តែមួយភ្លែតត្រលប់វិញ បាត់ទាំងកូន បាត់ទាំងឡាន តែសំណាងល្អជនសង្ស័យទំនងជាពិបាកក្នុងបើកគេខ្លួន ក៏បើកទៅផ្លុងចោលនៅជិតហាងនំមួយកន្លែង។

ក្នុងទិដ្ឋភាពបែបនោះ ម្តាយឯណាមិនភ័យ ម្តាយឯណាមិនអាល័យកូនស្ងួន បើត្រឹមតែមួយពព្រិចភ្នែកបាត់ស្រមោលកូនឈឹងចឹង។ ស្ត្រីជាម្តាយរៀបរាប់ទាំងភ័យអរក្រោយបានជួបកូនវិញ ដោយនាងប្រាប់ថា «ខ្ញុំបានបញ្ឆេះម៉ាស៊ីនឡានចោល និងទុកកូនក្នុងនោះ រួចទៅទិញឥវ៉ាន់នៅក្នុងម៉ាត ប្រមាណជា ១០នាទី ខ្ញុំចេញមកវិញ បាត់កូន និងឡានតែម្តង»។

ទោះបីហេតុការណ៍នេះមិនបានកើតឡើងនៅប្រទេសថៃក្តី ប៉ុន្តែវាក៏ជាមេរៀនមួយសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសមាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន សូមកុំទុកកូនរបស់លោកអ្នកនៅក្នុងឡានអីក្រែងមានជនខិលខូចលបលួចទាំងមនុស្ស និងឡានទៅលក់ទៅ នាំឲ្យមានវិប្បដិសារី បើរកឃើញប្រកបដោយសុវត្ថិភាពដូចក្នុងហេតុការណ៍នេះវាមិនជាបញ្ហាអ្វីទេ តែបើកូនលោកអ្នកគ្រោះថ្នាក់ដោយប្រការណាមួយនោះ លោកអ្នក​ជាម្តាយឪពុក នឹងដេកកើតទុកមិនបានឡើយ។

សូមទស្សនាវីដេអូ!!