ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើកឡានបញ្ច្រាសផ្លូវ រួចបុកប៉ូលីសចរាចរណ៍ ដែលកំពុងធ្វើចរាចរណ៍បណ្តាលឲ្យប៉ើង តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយបង្កហេតុជនជាតិចិននោះបានព្យាយាមបើកឡានគេខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវកម្ពុជាក្រោម ដោយបុរសនោះឈប់នៅកណ្តាលថ្នល់ ហើយមិនព្រមចេញពីឡានមកដោះស្រាយជាមួយសមត្ថកិច្ចទេ គឺនៅអង្គុយក្នុងឡានអេះពោះធ្វើប្រងើយ។

សមត្ថកិច្ចដែលចុះទៅអន្តាគមន៍ហេតុការណ៍នោះបានប្រាប់ថា «ជនជាតិចិនជិះបញ្ច្រាសផ្លូវម្តុំរ៉ារថភ្លើង រួចបុកប៉ូលីសតែម្តង បង្កឲ្យមានរបួសស្រាល ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែកម្លាំងយើងស្ទាក់ចាប់បាន»។ នេះមិនមែនជាលើកទី១ទេ ដែលជនជាតិចិនបានបង្កចលាចលក្នុងសង្គមខ្មែរ កាលពីចុងខែមេសា ២០១៨ ថៅកែ​ខារ៉ាអូខេជនជាតិចិន ប្រើអំពើហិង្សាលើតារាភាពយន្តខ្មែរ រឿងមិនព្រមទៅអង្គុយជាមួយភ្ញៀវ និងមានករណីជាច្រើនទៀតពាក់ព័ន្ទជនជាតិចិន។

សូមទស្សនាវីដេអូ!!