ភ្នំពេញ៖ តារាចម្រៀងស្រីទើបផ្លាស់ពីទ្រនំហង្សមាស យក់ ថិតរដ្ឋា ត្រូវបានកវីកូន២ យឹម តាស្រង់ ធ្វើឲ្យនាងស្គាល់ភាពឈឺផ្សារ ហត់នឿយនឹងមនុស្សប្រុសនៅក្បែរ ដែលនាងចោទថា «មួយណាក៏ដូចមួយណា» មានន័យថា ប្រុសទាំងអស់សុទ្ធតែសាវា។

យ៉ាងណាមិញនេះមិនមែនជាផ្ទាល់ខ្លួនទេ គឺជាអត្ថន័យក្នុងបទចម្រៀងតែប៉ុណ្ណោះ ខណៈដែលអ្នកនិពន្ធថោន យឹម តាស្រង់ បានប្រាប់ថា «កាលពីចូលឆ្នាំខ្មែរខ្ញុំបាននិពន្ធបទរាំវង់ឲ្យគាត់១បទដែរ ប៉ុន្តែបទអារម្មណ៍ឈឺចាប់ ឬកំសត់ៗ ខ្ញុំមិនដែលនិពន្ធឲ្យទេ។ នេះជាលើកទី១ ដែលខ្ញុំនិពន្ធបទកំសត់ឲ្យនាង»។

បទដែលអ្នកនិពន្ធបទភ្លេងដោយលោក ថូ មេត នេះមានចំណងជើងថា «មួយណាក៏ដូចមួយណា» ដែលជាបទមួយបែបមនោសញ្ចេតនា ឈឺចាប់ខ្លោចផ្សារ ដែលទាំងអ្នកច្រៀង អ្នកនិពន្ធសង្ឃឹមថា អាចចាក់ដោតបេះដូងយុវវ័យ។

សូមទស្សនាវីដេអូ!!