ភ្នំពេញ៖ មើលទៅទំនងនឹកអនុស្សាវរីយ៍កាលពីនៅកុមារភាពម្ចាស់ពាន Cambodian idol រដូវកាលទី៣ គ្រី ថៃពៅ បានបញ្ចេញរូបភាពមួយសន្លឹកក្នុងសំលៀកបំពាក់ស៊ីវិល សន្លុះឯកសណ្ឋានយ៉ាងសមសួន ដែលដៃទាំងសងរបស់កុមារា គ្រី ថៃពៅ បានជ្រែងចង្កេះយ៉ាងសង្ហា អមដោយនាងនាឡិកាពណ៌ខ្មៅទៀតផង។

តារាចម្រៀងកុងត្រាជាមួយហង្សមាស គ្រី ថៃពៅ បានសរសេររៀបរាប់ពីអតីតកាលថា «កាលនៅបាញ់ឃ្លី លេងឈូស គប់វង់ លេងជល់ត្រីក្រឹម មុនពេលទៅលេងដឹងតែសង្ហាចឹងហ្មងបានលេងឈ្នះ និយាយទៅគឺសង្ហាតាំងតែពីតូចហ្មង»។

អីយ៉ា! មើលទៅតារាចម្រៀងដែលល្បីថាច្រៀងខុសចង្វាក់កាលពីប្រឡង គ្រី ថៃពៅ ហាក់រាងអួតខ្លួនបន្តិច ប៉ុន្តែវាជាការពិតលោកសង្ហាប្រាកដមែន។ ស្រីស្អាតម្នាក់ថា «សម្តីចេញពីមាត់អាយដល គួរឲ្យស្រលាញ់»។ យ៉ាងណាមិញ ក្រោយជាប់ពានមិនទាន់បានប៉ុន្មានផង លេចឮល្ហៀងៗថា ថៃពៅ មានស្រីៗតាមស្នេហ៍ច្រើនរាប់មិនអស់ទេ ប៉ុន្តែបុរសសុភាពនេះមិនបានខ្វល់ខ្វាយឡើយ ដោយរវល់ពង្រឹងការងារសិល្បៈសិន។