ភ្នំពេញ៖ ក្រោយឈានជើងចូលហង្សមាស ពិធីករលោក សុខ រ៉ាស៊ី ហាក់មានរាសីខ្ពស់ទាំងការងារសិល្បៈ និងអាជីវកម្ម។ ដោយរូបលោកធ្វើ ជាអ្នកដើររៀបចំភ្លើង តាមពិធីការ ដែលធ្វើឲ្យមហាជនមានការកោតសរសើរ លើទេពកោសលនិងភាពវៃឆ្លាត។
ទន្ទឹមនិងភាពរីកចម្រើនទាំងសិល្បៈ និងការរកស៊ីនោះតារារូបនេះត្រូវបានគេទម្លាយភ្ជាប់រូពភាពលោកឈរថត យកដៃច្រតរថយន្តទំនើបម៉ាករ៉ូរ៉យ ថា«សុខ រាស៊ី ជិះរថយន្តទំនើបដាច់គេក្នុងពិភពសិល្បៈ »។
ប៉ុន្តែរំពេចនេះ ពិធីកររូបសង្ហា សុខ រ៉ាស៊ី បានបង្ហាញជំនួបជាមួយតារាញូស៍ដោយអស់សំណើចខ្លួនឯងផងដែរ ដោយលោកលើកឡើងថា«ចេះតែមានហើយ »។ បន្ថែមលើសំដីអស់សំណើចខ្លួនឯង ដែលស្រាប់តែមានរូបភាពព័ត៌មានជាប់ជាមួយរូបឡានទំនើប ម៉ាករ៉ូរ៉យនោះ លោក រ៉ាស៊ី ក៏បានបង្ហាញរូបភាពលោកធ្វើដំណើរដោយជិះម៉ូតូកងបី។