កម្ពុជា៖ កុមារីអាយុ ១ខួបកន្លះ ត្រូវបានឪពុកម្តាយរកឃើញក្នុងប្រឡាយទឹកនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ដែលមានស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យស្រ្តីជាម្តាយស្រែកទ្រហោរយំឥតស្រាក ខណៈកូនស្រីមានវ័យកំពុងតែគួរឲ្យស្រលាញ់ផងនោះ បានស្លាប់ត្រឹមមួយពព្រិចភ្នែក។

ហេតុការណ៍នេះបានកើតឡើងកាលពីម្សិលមិញថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ខណៈម៉ែឪចេញទៅធ្វើការរោងចក្រ ទុកឲ្យកូនច្បងអាយុ ៣ឆ្នាំមើលប្អូន ប៉ុន្តែបងក៏រវល់លេងដែរ ក៏ភ្លេចមើលប្អូន បណ្តាលក្មេងស្រីដែលទើបរៀនដើរតេសតាស់ៗ ធ្លាក់ចូលក្នុងទឹកប្រឡាយស្លាប់តែម្តង។

ម្តាយកុមារីលង់ទឹកបានយំរៀបរាប់ថា «ខ្ញុំទុកកូនស្រីអាយុ ១៥ខែ ឲ្យកូនច្បងមើល ពេលខ្ញុំមកពីធ្វើការអត់ឃើញកូន ពេលរកទៅឃើញស្លាប់ក្នុងទឹកទៅហើយ»។

សូមទស្សនាវីដេអូ!!