ភ្នំពេញ៖ ពេលនេះ នាង គង់ ច័ន្ទស្រីមុំ ដែលកំពុងពពោះកូនស្រីដំបូង ដែលកំពុងត្រៀមទទួលសមាជិកថ្មី ជាតំ​ណ​ក់​ឈាមរួមស្វាមីល្បីតាមថ្នមគ្រប់ជំហ៊ាន។ យ៉ាងណា សុខ ភាព នាង គង់ ច័ន្ទស្រីមុំ ជៀសមិនផុតពីធ្វើឲ្យអ្នកគាំទ្របារម្ភ ទៅនឹងសុខភាពរបស់នាងច្រើនជាងកូនក្នុងផ្ទៃ។
ថ្មីៗនេះ ក្រៅពីបង្ហាញនូវក្តីកង្វល់ ពីការថែរក្សាសុខភាព ដើម្បីឲ្យកូនក្នុងផ្ទៃក៏មានសុខភាពល្អផងដែរនោះ ស្រា​ប់​តែ គង់ ច័ន្ទស្រីមុំ ក៏បង្ហាញពីការត្អូញត្អែ ថារាល់ថ្ងៃគេងមិនលក់ ដល់ថ្នាក់មានពេលខ្លះ មួយយប់ទល់ភ្លឺផង។
ក្នុងនោះ នាងក៏បានបង្ហាញថា«អត់បានគេងរយៈពេល ១០ថ្ងៃជាងហើយពេលនេះម៉ោង៤ភ្លឺហើយ ពេលណាទើបជា។ ខ្ញុំសុំខ្លាចហើយ វេទនាខ្លាំងណាស់ ក្អកម្តងៗ ឈឺអស់ពេញខ្លួន ដល់ថ្នាក់អង្គុយយំ…..មិនដឹងនិយាយយ៉ាងម៉េចអោយយល់ពីអារម្មណ៍មួយនេះ…អ្នកដែលធ្លាប់ឈឺពេលពរពោះច្បាស់ជាយល់….”។
នៅក្នុងហ្វេសប៊ុកនាង គង់ ច័ន្ទស្រីមុំ ឃើញមានបង្ហោះរូបថតជាច្រើនសន្លឹក មានទាំងរូបនាងអង្គុយគេងនៅលើកៅអីអោបខ្នើយផង និងរូបនាងត្រូវពាក់ឧបករណ៍សម្រួលផ្លូវដង្ហើមដូចទារកទើបប្រសូត្រក៏មាន ។ ដែលរូបភាពក្រៅពីស្វាមី នាង សរសេរក្នុងន័យអាណិតប្រពន្ធខ្លោចចិត្តថា «សង្ឃឹមថ្ងៃស្អែកនិងបានធូរណា ប្រពន្ធមាយមេ១០ថ្ងៃហើយ គង់ ច័ន្ទស្រីមុំ »។