ភ្នំពេញ៖ កញ្ញា សួស វីហ្សា ដែលទស្សនិកជន បានស្គាល់តារាចម្រៀងដែលសមត្ថភាពសិល្បៈអាចបត់បែនបានគ្រប់ទម្រង ទាំងបុរាណ និងសម័យ។ ជាមួយគ្នានោះ នាងបែរជាធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រ ស្រឡាំងកាំង ដែលនាងបែរជាពន្លយសារក្នុងបណ្តាញសង្គម បង្ហាញភាពធុញថបខ្លួនឯងមិនដឹង លើកការងារសិល្បៈ ។

នៅក្នុងហ្វេសប៊ុករបស់ កញ្ញា សួស វីហ្សា ថ្មីៗនេះបានរូបភាពដ៏សិចស៊ី ថែមភ្ជាប់នូវពាក្យពេចន៍ថា«ខ្ញុំដឹងថាភាពដដែលៗរបស់សិល្បៈ ជាសត្រូវភ្នែក របស់មហាជន»។ បន្តពីឃ្លាដែរថា វាជារឿងសំខាន់សំរាប់អ្នកសិល្បៈត្រូវគិត ចឹងបើមិនប្រឹងរកអីថ្មីខ្លួនឯងទេ។ តារាចម្រៀង ដែលធ្លាប់សិក្សាសិល្បៈរបាំបុរាណតាំងពីវ័យនៅកុមារភាពរូបនេះ ពោលទៀតថា «ច្បាស់ជា ខ្ញុំក៏ធុញទ្រាន់នឹងភាពដដែលៗដូចគ្នា តែពេលខ្លះគ្មានជម្រើស»។

ដូចនេះក្រោយពីរនាងបានបង្ហោះមួយនេះហើយធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ព្រោះថាកញ្ញាតែងខ្លួនបែបនេះរឹតតែស្រស់ស្អាត ជាងតែងខ្លួនបែបធម្មតា៕