ភ្នំពេញ៖ រំពេចពីការបង្ហោះវីដេអូសម្លាប់សត្វព្រៃជាច្រើនប្រភេទធ្វើជាចំណីអាហារបង្ហោះតាមយូធូប ធ្វើឲ្យស្រ្តីជាម្ចាស់ឆាណែនយូធូប Natural Life រងការរិះគន់យ៉ាងខ្លាំងថា បានបំផ្លាញសត្វព្រៃ និងបង្កើតជាវីដេអូគំរូអាក្រកសម្រាប់មនុស្សទៀតផង។

ខណៈមហាជនកំពុងរិះគន់យ៉ាងខ្លាំងនោះ ក្រសួងបរិស្ថាន ក៏កំពុងប្រមូលព័ត៌មាន ស្រ្តីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube និងឈានទៅចាត់វិធានការតាមច្បាប់នាពេលឆាប់ៗខាងមុខនេះ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ថា «ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយលើករណីនេះ»។ មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។

សូមទស្សនាវីដេអូ!!