ភ្នំពេញ៖ អ្នកនាង ស្វែង សុជាតា តារាភាពយន្ត​គ្រងពាន​តារាកាចឆ្នាស់ ស្រាប់​តែ​លេង​ឡើង​នៅ​ក្នុង​គណ​នីហ្វេស​ប៊ុក​នាំកូនប្រុសតូច​រួម​តំណក់​ឈាម​ស្វាមី ជាគ្រួផ្សំថ្នាំបុរាណ ស្ថិត​ក្នុង​សំលៀងបំពាក់​ស្លៀក​សរ​ពាក់​សរ​អង្គុយ​តាំង​សមាធិ​នៅ​ក្នុងម្អាង​ភ្នំ​ ក៏ធ្វើឲ្យ​អ្នកគាំទ្រមានការភ្ញាក់​ផ្អើល​ពី​រូប​ភាព​នេះយ៉ាងខ្លាំង​។ មួយរយៈ​ចុងក្រោយ​នេះ វត្តមាន​សិល្បៈ​របស់​តារាសម្តែង​ល្បីខាងលេង​តួឆ្នាស អ្នក​នាង ស្វែង សុជាតា ហាក់មាន​ភាពឃ្លាតរយាលជាមុនបន្តិច​ពីការ​ងារ​ដែល​នាង​ធ្លាប់សាងប្រជាប្រិយ​ភាពជិត​២០​ឆ្នាំ​នេះ​។ ខណៈ​ដែល​ការឃ្លាតរយាលនេះ​ អ្នកនាង​ស្វែង សុជាតា ក៏បង្ហើបថា «ការងារ​សិល្បៈជាព្រលឹង​របស់ខ្ញុំ​ ដែល​ខ្ញុំខំតស៊ូ ហើយមានមក​ដល់ថ្ងៃនេះក៏ដោយ​សារសិល្បៈ តែ​ដោយសារការងារ​រកស៊ី​លក់​ដូរ​ថ្នាំបុរាណ​មាន​ភាពមមាញឹក​ចឹង​ហើយបាន​ជាមិនសូវ​មានពេល​សម្រាប់សិល្បៈ​»។    ជាការពិតនៅ​ក្នុងបណ្តាញសង្គម​ក៏ឃើញ​តារាសម្តែង​ស្រីរូបនេះ​ រួម​នឹង​ស្វាមី​វ័យ​ក្មេង មាន​ជំនាញ​ជាគ្រួ​ផ្សំ​ថ្នាំបុរាណ ធ្វើ​វីដេអូផ្សាយ​ផ្ទាល់នៅ​ក្នុងហ្វេសប៊ុកប្រកាស​លក់ថ្នាំនិង​ទទួលព្យាបាល​ជំងឺផង​។ ខណៈ​ដែល​តារាស្រីរូបនេះ​ស្រាប់​តែធ្វើឲ្យអ្នកគាំទ្រ​មានការភ្ញាក់​ផ្អើល​និង​រូប​ថត​ជាមួយកូនប្រុសតូច​ក្នុង​សភាព​ជា​អ្នក​ប្រតិបត្រ​ធម៌វិន័យព្រះ​។ 

តែយ៉ាងណាការប្រត្តិបត្រកាយ​ក្នុង​សំលៀកបំពាក់​ស្លៀកសរពាក់សររួមនិង​វត្តមានកូនតូចនេះ ក៏ត្រូវ​ តារា​ស្រីរូបនេះ​បង្ហាញថា ការធ្វើនេះ​នៅ​ក្នុងម្អាង​ភ្នំគូលេន ខេត្តសៀមរាប ។នាំកូនឲ្យស្គាល់ធម៌វិន័យ​ខ្លះ​ៗ៕