ភ្នំពេញ៖ តារាចម្រៀងអតីតផលិតកម្មភ្លេងរីខត សុខ ចិន្តា ដែលមហាជនស្គាល់ភាគច្រើនថា វ៉ាន់ នីឡា ហាក់មានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តឡើងវិញ ក្រោយបែកស្នេហ៍ជាមួយបុរសនគរបាលកាលពីប្រមាណ ២ឆ្នាំមុន។

ទន្ទឹមនោះតារាចម្រៀងប្អូនស្រី កវី សុខ ជំនោរ, វ៉ាន់ នីឡា ចង់មានគ្នីមានគ្នា កុំកំព្រារឯកាបែបនេះ ទើបនាងប្រកាសជាសាធារណៈកាលពីម្សិលមិញថា «ស្រលាញ់ខ្ញុំអត់ បើខ្ញុំឡប់ៗចឹង»។ សារចាក់ដោតមួយនេះបានធ្វើឲ្យកំលោះៗមានការជ្រួលច្របល់មួយព្រឹក ខណៈម្នាក់សុទ្ធសារភាពក្នុងខមមិនថា «ស្រលាញ់! ស្អាតយ៉ាងនេះអ្នកណាមិនស្រលាញ់» និងអ្នកខ្លះទៀតថា «មិនត្រឹមតែស្រលាញ់ទេ គឺលើសពីស្រលាញ់ទៀត»។

ទោះបីមានការសារភាពថាស្រលាញ់នាងរាប់សិបនាក់ក្នុងខមមិនក្តី ប៉ុន្តែនាងបានត្រឹមតបទៅវិញថា «អរគុណ» ប៉ុណ្ណោះ ពោលគឺនាងមិនសម្រេចយកមួយណាទេ។ អ្វីដែលសំខាន់នេះគ្រាន់តែជាសារសាកចិត្តបងប្អូនប៉ុណ្ណោះ តាមពិតនាងគូកំណាន់ចិត្តរួចទៅហើយ ដោយឮល្ហិចល្ហៀងថា «ជាជនជាតិអាមេរិកទៀតផង»។