កណ្តាល៖ សង្ឃតូចៗនៅវត្តព្រះនាគ មានអាការៈក្អូតចង្អោរ និងវិលមុខ បន្ទាប់ពីឆាន់ភេសជ្ជៈដែលមានស្លាកយីហោ «AD» ហើយព្រះបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល ទាំងកណ្តាលយប់មិញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ផលិតផល AD ដែលសង្ស័យថាធ្វើឲ្យព្រះសង្ឃពុលនោះ ត្រូវបានព្រះចៅអធិការវត្តព្រះនាគ មានសង្ឃដីកាថា «ជាផលិតផលរបស់ខ្មែរ» ដែលនៅក្នុងសំបកនោះបានបញ្ជាក់ពីទីកន្លែងផលិតទៀតផង។ យ៉ាងណាសង្ឃតូចៗ រងគ្រោះប៉ុន្មានអង្គ មិនបានអាការៈធ្ងន់ធ្ងរនោះទេ ហើយក៏គ្មានបង្កគ្រោះថ្នាក់ដល់អាយុជីវិតដែរ។

រំពេចក្រោយមកព្រះចៅអធិការ បានជូនដំណឹងដល់បងប្អូនក៏ដូចជាសាធារណជនថា «សូមមានការប្រុងប្រយ័ត្នចំពោះភេសជ្ជៈ ឬចំណីអាហារផ្សេងៗ ឥឡូវនេះព្រះសង្ឃតូចៗជាច្រើនគង់នៅវត្តព្រះនាគបានពុលភេសជ្ជះប្រភេទ(AD)»។