ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ មានពលរដ្ឋ និងព្រះសង្ឃ ពុល ៣ករណី ដែលករណីទី១ ពុលទឹកមួយទៀតហើយបានកើតឡើងនាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា បណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ និងវិលមុខ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រឡេកទៅមើលករណីទី២ ព្រះសង្ឃតូចៗ ៣អង្គ នៅវត្តព្រះនាគ មានអាការៈក្អូតចង្អោរ និងវិលមុខ បន្ទាប់ពីឆាន់ភេសជ្ជៈដែលមានស្លាកយីហោ «AD» ហើយព្រះបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល ទាំងកណ្តាលយប់មិញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ថ្ងៃដដែលនេះមានករណីមួយទៀត ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកចំនួន៦នាក់ បានរងនូវការពុលក្អួតចង្អោរទាំងអស់គ្នា បន្ទាត់ពីបានបរិភោកផ្សិត ដែលរកបានពីក្នុងព្រៃ បន្ទាប់ពីឃើញហេតុការណ៍ដូចនេះ ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។